11/02/2018 12:41 GMT+7 Email Print Like 0

ឱកាសរបស់សហគ្រាសវៀតណាមនៅប្រទេសថៃ

តាមទិន្នន័យស្ថិតិថា នាបច្ចុប្បន្នបរិមាណវិនិយោគិនថៃដែលកំពុងធ្វើសកម្មភាពនៅវៀតណាមគឺខ្ពស់ជាងច្រើន បើប្រៀបនឹងបរិមាណវិនិយោគិនវៀតណាម នៅថៃ។

 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំថៃលោក Nguyen Hai Bang (រូបថត៖ VOV)

ខណៈដែលថៃមានគម្រោងការណ៍វិនិយោគផ្ទាល់ចំនួន ៤៥៨ ចូលមកវៀតណាមដោយដើមទុនចុះបញ្ជីសរុបជិត ៩ ពាន់លានដុល្លាអាមេរិកនោះគឺវៀតណាមមានគម្រោការណ៍តែ ១១ នៅថៃប៉ុណ្ណោះ។ ដូច្នេះហើយតើមូលហេតុនិងឱកាសអ្វីខ្លះរបស់សហគ្រាសវៀតណាម នៅពេលបណ្ដាក់ទុនចូលទៅប្រទេសថៃ? នោះគឺ ជាខ្លឹមសារនៃការឆ្លើយសម្ភាសន៍របស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំថៃលោក Nguyen Hai Bang ជាមួយអ្នកយកព័ត៌មាន VOV ក្នុងឱកាសដើមឆ្នាំថ្មី២០១៨។

នាបច្ចុប្បន្ន វៀតណាមជាដៃគូយុទ្ធសាស្ត្រតែមួយគត់របស់ថៃក្នុងអាស៊ាន។ ប្រការនេះបានសរឲ្យឃើញនូវឋានៈរបស់វៀតណាមចំពោះថៃ។ ទំនាក់ទំនងសេដ្ឋកិច្ចរវាងភាគីទាំងពីរមានការរីកចម្រើនជាច្រើន។ វៀតណាមកំពុងជំរុញខ្លាំងសកម្មភាពពន្លឿនពាណិជ្ជកម្ម ដើម្បីនាំសហគ្រាសក៏ដូចជាទំនិញវៀតណាម ជ្រៀតចូលទីផ្សារ​ថៃ​។​ ប៉ុន្តែ វត្តមានរបស់សហគ្រាសវិនិយោគិនវៀតណាម នៅថៃនៅតែតិចតួចណាស់។ ស្ដីពីបញ្ហានេះ ឯកអគ្គរដ្ឋទូតលោក Nguyen Hai Bang បានឲ្យដឹងថា៖

“មូលហេតុគឺកម្លាំងសេដ្ឋកិច្ច បទពិសោធន៍អំពីហិរញ្ញវត្ ថុនិងការបោះទុនវិនិយោគ ទៅឯបរទេសរបស់សហគ្រាស​វៀតណាម នៅតែខ្សោយជាង បើប្រៀបនឹងសម្ព័ន្ធក្រុមហ៊ុននានារបស់ថៃ។ បណ្ដាសហគ្រាសថៃ គេជាសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចដែលមានដំណើរការផ្ទុកបម្រុងមូលធន ក្នុងរយៈពេលរាប់រយឆ្នាំកន្លងមក ហើយគេមានកម្លាំងហិរញ្ញវត្ថុពិសេសគឺគេយកចិត្តទុកយ៉ាងខ្លាំងដល់ទីផ្សារវៀតណាមណាស់។ ក្រៅពីនោះ គេចេះឆ្លៀត​យក​​ល្អនូវលក្ខណៈងាយស្រួលក៏ដូចជា អាទិភាពអំពីពន្ធដែលសហគមន៍សេដ្ឋកិច្ចអាស៊ាននាំមកជូន”។

ប៉ុន្តែ តាមការវាយតំលៃរបស់ឯកអគ្គរដ្ឋទូត Nguyen Hai Bang ថា មជ្ឈដ្ឋានសហគ្រាសវៀតណាមកំពុងមានឱកាសជាច្រើន ដើម្បីវិនិយោគ ធ្វើអាជីវកម្ម នៅថៃដែរ ព្រោះថា អតិថិជនថៃបានស្គាល់ដល់ និងនិយមចូលចិត្តទំនិញវៀតណាម ពិសេសគឺទំនិញកសិផលនិងជលផល៖

“វៀតណាមនិងថៃមានលក្ខណៈស្រដៀងគ្នាជាច្រើនអំពីទំនិញនិងពាណិជ្ជកម្ម។ ប្រទេសទាំងពីរសុទ្ធតែផលិតមុខ​ទំនិញដូចគ្នា ដូចជាអង្ករ ផ្លែឈើ និង ស្បៀងអាហារជាដើម។ ជាការពិតណាស់ដែលប្រទេសទាំងពីរជាគូប្រជែងរបស់គ្នាលើផ្នែកនិងមុខទំនិញជាច្រើន។ ប៉ុន្តែ ក៏មានសហគ្រាសវៀតណាមដែលកំពុងធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅទីផ្សារថៃដែរ។ ឧទាហរណ៍គឺក្រុមហ៊ុន Vietjet air ដែលធ្វើសកម្មភាពក្នុងវិស័យអាកាសចរណ៍​ និងទេសចរណ៍។ វិស័យពាណិជ្ជកម្មជាច្រើនទៀតដូចជាជលផល នាំចេញកាហ្វេ នាំចេញឧបករណ៍ អេឡិចត្រូនិក និងព័ត៌មានវិទ្យា ជាវិស័យដែលសហគ្រាសវៀតណាមមានឱកាស នៅប្រទេសថៃ”។

ឋានៈនិងកិត្យានុភាពរបស់វៀតណាមកាន់តែត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃលើឆាកអន្តរជាតិ សេដ្ឋកិច្ច​អភិវឌ្ឍន៍ ហើយបរិយាកាសនយោបាយ សង្គមក៏មានស្ថិរភាពដែរ។ ប្រការនេះបានទាក់ទាញភ្ញៀវទេសចរថៃជាច្រើនកុះករមកវៀតណាម។ នេះជាវិស័យដែលសហគ្រាសវៀតណាមអាចធ្វើអាជីវកម្ម។ ទន្ទឹមជាមួយ​គ្នានោះ ស្ថានទូតវៀតណាមក៏ជួយឧបត្ថម្ភយ៉ាងសកម្មដើម្បី ផ្សព្វផ្សាយទេសចរណ៍នៅថៃ ផងដែរ។

“ស្ថានទូតវៀតណាមបានរៀបចំកិច្ចសហការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍​ជាតិនានា ដើម្បីផ្សព្វផ្សាយរូបភាពវៀតណាម នៅថៃ។ យើងខ្ញុំបានដំណើរការស្វែងយល់អំពីចំណងចំ​ណូល​ចិត្តរបស់ភ្ញៀវទេសចរថៃ ហើយឃើញថា រាល់កេរដំណែលវប្បធម៌ ប្រវត្តិសាស្ត្ររបស់វៀតណាម ដូចជា កំ​ពង់​ផែ​ Thuy ស្ពាន Hien Luong ឈាបនដ្ឋាន Truong Son ទីក្រុង Da Nang និងទីក្រុង Hoi An ជានិច្ចកាលមានកម្លាំង​ទាក់ទាញចំពោះ ជនថៃ។ ទន្ទឹមនឹងនោះ ជនថៃចូលចិត្តម្ហូបអាហាររបស់វៀតណាមយ៉ាងច្រើនណាស់។ គេចាត់ទុកថានោះជាម្ហូបអាហារមានឱជារសចំពោះសុខភាព”។

វៀតណាមនាបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំទី២របស់ថៃក្នុងតំបន់អាស៊ាន ហើយថៃក៏ជាដៃគូពាណិជ្ជកម្មធំបំ​ផុត​របស់វៀតណាមក្នុងតំបន់ដែរ។ តាម ឯកអគ្គរដ្ឋទូត Nguyen Hai Bang ថា គោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ ២០ ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០ នឹងក្លាយទៅជាការពិតយ៉ាងឆាប់ៗ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ