26/07/2019 11:24 GMT+7 Email Print Like 0

ឱកាសនិងបញ្ហាប្រឈមសំរាប់វៀតណាមក្នុងបរិបទដែលកិច្ចព្រមព្រៀង EVFTA នឹងត្រូវបានអនុម័តនាពេលឆាប់ៗ


 ឱកាសនិងបញ្ហាប្រឈមសំរាប់វៀតណាមក្នុងបរិបទដែលកិច្ចព្រមព្រៀង EVFTA នឹងត្រូវបានអនុម័តនាពេលឆាប់ៗ (រូបថត៖vietnamnet.vn)
 

 នាថ្ងៃទី២៤​ ខែកក្កដា ឆ្នាំ​២០១៩ នៅទីក្រុង Can Tho សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម សាខា Can Tho (VCCI Can Tho) និងមជ្ឈមណ្ឌលអាជ្ញាកណ្តាលអន្តរជាតិនៅវៀតណាម (VIAC) បានរួម​សហការ​គ្នារៀប​ចំឡើង​សិក្ខាសាលា​ក្រោមប្រធានបទ «កំ​ណត់អត្តសញ្ញាណ​នៃឱកាស​ធ្វើអាជីវកម្ម​នៅក្នុង​បរិបទ​ដែ​ល​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីរវាង​វៀតណាម និង សហភាពអឺរ៉ុប (EVFTA) នឹងត្រូវបានអនុម័ត​នាពេល​ឆាប់ៗ»។
 
សិក្ខាសាលាមាន​គោលបំណងផ្តល់​ព័ត៌មានដែលមានប្រយោជន៍​ដល់សហគ្រាស​និង​វិនិយោគិន​នៅតំបន់​ដីសណ្ដ​ទន្លេ​ Cuu Long អំពីឱកាសនិងបញ្ហាប្រឈមនានាពី​កិច្ចព្រមព្រៀង ​EVFTA ព្រមទាំង​ទាក់​ទង​នឹង​យថា​ទស្សន៍​នៃការទាក់​ទាញការវិនិយោគពីសហភា​ពអឺរ៉ុប (EU) ក៏ដូចជាផ្តល់នូវ​ដំណោះស្រាយ​និង​អនុសាសន៍​សម្រាប់​សហគ្រាស​ផ្នែកផលិតកម្ម។ ទន្ទឹមនេះ​ដែរ សិក្ខាសាលាក៏​ជំរុញឲ្យមាន​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​រវាងតំបន់​ដីសណ្ដ Cuu Long និង EU និយាយដោយឡែក និង រ​វាងវៀតណាមនិង ​EU និយាយរួម​នាពេល​ខាង​មុខ​ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ