21/08/2015 08:41 GMT+7 Email Print Like 0

ឱកាសនិងការលំបាកសាកល្បងតួនាទីនិងបេកកកម្មរបស់ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា​ក្នុងដំណើរធ្វើសមាហរណកម្ម


សន្និសីទ

នាថ្ងៃទី១៩ខែសីហាឆ្នាំ២០១៥ នៅទី​ក្រុងហាណូយ ក្រុមប្រឹក្សា​រគោលនយោបាយ​វិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា​ជាតិ ក្រសួង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យាវៀតណាម​ បានរៀបចំកិច្ច​ប្រជុំ​សាមញ្ញ​លើកទី៨ ដោយ​ប្រធាន​បទ៖ ធ្វើ​សមាហរ​ណកម្ម​អន្តរជាតិ-ឱកាសការលំបាក​សាកល្បង តួនាទី​និង​បេសកកម្ម នៃវិទ្យាសាស្ត្រ​និង​បច្ចេក​វិទ្យា​ក្នុង​ដំណើរ​ធ្វើសមាហរណកម្ម។ នៅទីនេះ លោក Hoang Van Phong ប្រ​ធាន​ក្រុម​ប្រឹក្សា គោល​នយោ​បាយ​វិទ្យា​សាស្ត្រ និង​បច្ចេកវិទ្យាជាតិ​បាន​សង្កត់​ធ្ងន់​ថា៖ ការ​ធ្វើសមាហរណកម្ម​អន្តរជាតិ​ជួយ​វិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា​វៀត​ណាម ធ្វើសមាហរណកម្ម​ប្រកប​ដោយ​ ប្រសិទ្ធិភាព​សមិទ្ធិផល​អន្តរជាតិ​ រួមចំណែក​បង្កើនមូលដ្ឋាន​សម្ភារៈ លើក​កំពស់​កំរិត​ ជំនាញ​ប្រភព​ធន​ធាន​ មនុស្ស​​ជំរុញ​​ដំណើរ​កា​រ​​ផ្លាស់​ប្តូរ​​ថ្មី បច្ចេក​វិទ្យា​។

ក៏នៅក្នុង​កិច្ចប្រជុំនេះ​ដែរ៖ អតីត​ឧបនាយករដ្ឋមន្ត្រី លោក Vu Khoan ក៏​បាន​នាំចេញ​បណ្ដាការ​លំបាក​សាក​ល្បង​របស់​វៀត​ណាម ក្នុងដំណើរធ្វើសមា​ហរណកម្ម ហើយ​ក្នុង​នោះ​សង្កត់​ធ្ងន់​ថា​៖ វៀត​ណាម​ត្រូវ​ប្រមូល​ផ្តុំទៅ​លើ​ផលិត​ផល​មុខព្រួញ វិនិយោគ ជំរុញ​ការ​អនុវត្ត​វិទ្យាសាស្ត្រ​​បច្ចេកវិទ្យា ក្នុង​​ផលិតកម្ម​​ដើម្បី​​លើក​កំពស់​​សមត្ថភាព​​ប្រកួត​​ប្រជែង​​អន្តរជាតិ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ