09/05/2020 14:08 GMT+7 Email Print Like 0

ឱកាសនាំចេញផលិតផលកសិកម្មរបស់វៀតណាម និងសម្ភារៈបរិក្ខាពេទ្យបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតទៅកាន់អូស្ត្រាលី

នាព្រឹកថ្ងៃទី ៨ ឧសភា រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh និងរដ្ឋមន្ត្រីពាណិជ្ជកម្មទេសចរណ៍និងវិនិយោគអូស្រ្តាលី លោក Simon Birmmingham បានពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូស្តីអំពីដំណោះស្រាយ ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងដំណាក់កាលក្រោយជំងឺ Covid-19 ។

នេះគឺជាការផ្លាស់ប្តូរដ៏សំខាន់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចនៃប្រទេសទាំងពីរ វៀតណាមនិងអូស្ត្រាលី ចាប់តាំងពីជំងឺរាតត្បាត Covid-19 ផ្ទុះឡើង ហើយបានជះឥទ្ធិពលដល់ឱកាសសម្រាប់ការជួបប្រជុំគ្នា ដោយផ្ទាល់តែម្តង។

ក្នុងឱកាសនេះ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានលើកច្បាស់ថា៖

«ក្នុងបរិបទដែលវៀតណាមក៏ដូចជាបណ្តាប្រទេសផ្សេងទៀតកំពុងចាត់វិធានការដោយឈរលើមូលដ្ឋាននៃលទ្ធផលនៃការការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការបើកសេដ្ឋកិច្ចឡើងវិញឲ្យត្រឡប់មកស្ថានភាពប្រក្រតីថ្មី នោះការដែលយើងផ្តោតសំខាន់លើការផ្លាស់ប្តូរ ពិភាក្សានិងបញ្ជាក់ច្បាស់អំពីគោលដៅជាក់ស្តែងនូវទិសដៅ ដំណោះស្រាយនិងវិធានការជាក់ស្តែងដើម្បីទទួលបានលទ្ធផលវិជ្ជមាននិងខ្លាំងក្លាថែមទៀតក្នុងប្រតិបត្តិការពាណិជ្ជកម្ម ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរគឺពិត ជាចាំបាច់ណាស់»។

រដ្ឋមន្ត្រីពាណិជ្ជកម្មទេសចរណ៍និងវិនិយោគអូស្រ្តាលីលោក Simon Birmmingham ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលរបស់វៀតណាមក្នុងការគ្រប់គ្រងជំងឺឆ្លង ក៏ដូចជាចាត់វិធានការជាច្រើនដើម្បីជួយគាំទ្រដល់អង្គភាពអាជីវកម្មការ អភិវឌ្ឍន៍សេដ្ឋកិច្ចនិងរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសគឺក្នុងការនាំចេញអង្ករផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ