29/06/2018 11:36 GMT+7 Email Print Like 0

"ឯកអគ្គរដ្ឋទូតកុមារ" វៀតណាមចូលរួមក្នុងមហោស្រពកីឡាបាល់ទាត់


"ឯកអគ្គរដ្ឋទូតកុមារ" វៀតណាមចូលរួមក្នុងមហោស្រពកីឡាបាល់ទាត់

 នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០១៨​ ប្រតិភូវៀតណាមរួមមានកុ​មារ ៤ នា​ក់ និងប្រធាន ប្រតិ​ភូនេះបាន​អញ្ជើញ​មកដល់​ទីក្រុងម៉ូស្គូ សហព័ន្ធ​រុស្ស៊ី​តាម​ការ​អញ្ជើញ​​របស់ សហព័ន្ធកីឡាបាល់ទាត់ពិភ​ពលោក ( FIFA) ដើម្បី​ចូល​រួម​​មហោស្រពកីឡា បាល់ទាត់ក្រោ​មប្រធានបទថា "Fo​otball for Hope "។នេះ​គឺជាព្រឹត្តិ​ការណ៍​ជាផ្លូវ​ការ​នៃកា​រប្រកួតកីឡាបាល់ទា​ត់  FIFA World Cup 20​18 ដោយមានគោលបំណងលើកតម្កើ​ង "កម្លាំង​កីឡាបាល់ទាត់​ក្នុងការ​បង្កើត វឌ្ឍនភាពជាវិ​ជ្ជមានក្នុងសង្គម" ។ ពិធីបុណ្យនេះនឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ​២៧ ខែ​មិថុនា​ដល់ថ្ងៃទី ៣ ខែកក្កដា រួមមា​នសកម្មភាពជួបប្រាស្រ័យទាក់ទងវ​ប្បធម៌ ហ្វឹកហ្វឺនបាល់​ទាត់ និង​ធ្វើដំណើរ​ទេសចរណ៍​។
 
ក្នុងមហោស្រពកី​ឡាបាល់ទាត់នៅរុស្ស៊ីលើកនេះ ​ក្រុមកីឡាបាល់ទាត់កុមារចំនួន ​៤៨ ក្រុម មកពីប្រទេស​នានានៅទូទាំង​ពិភពលោ​ក នឹងចូលរួមក្នុងសកម្ម​ភាព ច្រើនជាមួយគ្នា ព្រម​ទាំង​កុមារ​ទាំង​អស់​នេះនឹង​ទៅទស្សនា​ទីក្រុង​ម៉ូស្គូ ហើយ ជាពិសេ​ស នឹងបានមើលការប្រកួតកីឡាបា​ល់ទាត់ World Cup ​2018 វគ្គ​១៦ក្រុម នៅ​ឯពហុកី​ឡដ្ឋាន​ Luzhniki ​ផងដែរ៕

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ