27/08/2018 09:15 GMT+7 Email Print Like 0

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក៖ សមាជិកព្រឹទ្ធសភាលោក John McCain ជានិមិត្តរូបសម្រាប់ទំនាក់ទំនងវៀតណាម-អាមេរិក


 ឯកអគ្គរដ្ឋទូតវៀតណាមនប្រចាំនៅអាមេរិក លោក Ha Kim Ngoc

 សមាជិក​ព្រឹទ្ធសភាអាមេរិក លោក John McCain បានទទួលមរណភាពនៅវេលាម៉ោង ១៦និង២៨នាទី ថ្ងៃទី២៥ ខែ​សីហា ឆ្នាំ​២០១៨ (ពោលគឺម៉ោង៣ទាបភ្លឺ ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៨ តាមម៉ោងហាណូយ)។ លោក McCain កើតនាថ្ងៃទី២៩ខែសីហាឆ្នាំ១៩៦៣ នៅរដ្ឋ Arizona ជាសមាជិកព្រឹទ្ធសភាជើងចាស់របស់អាមេរិក ដែលត្រូវ​បានគណបក្ស សាធារណរដ្ឋ តែងតាំងជាបេក្ខជន​ប្រធានាធិបតីក្នុង​ការបោះ​ឆ្នោតប្រធានា ធិបតីកាល​ពីរឆ្នាំ២០០៨។

មុន​នឹងក្លាយទៅជាសមាជិកព្រឹទ្ធសភាមួយរូប លោក John McCain ធ្លាប់បម្រើកង ទ័ព ចូល​រួម​ផ្ទាល់​សង្គ្រាម​នៅ​វៀត​ណាម។ នៅពេល​ដែលប្រតិបត្តិការ​ទម្លាក់គ្រាប់បែក​ នៅវៀតណាមនាខែតុលាឆ្នាំ១៩៦៧ លោ​កត្រូវ​ចាប់​ខ្លួន​ជាអ្នកទោសក្រោយពីយន្ត ហោះរបស់​លោកត្រូវបាញ់ទម្លាក់។​ ឆ្នាំ១៩៧​៣ លោក​ត្រូវបាន​ភាគីវៀត​ណាម​ដោះលេង​​។ ត្រឡប់មកពីវៀតណាមវិញ លោកបានចូលរួមសកម្មក្នុងឆាកនយោបាយនឹងក្លាយ ទៅជាអ្នក​ត្រួស​ត្រាយ​ផ្លូវ​ក្នុង​ការចលនាប្រក្រតីទំនាក់ទំនងវៀតណាម​-អាមេរិកតាម រយៈការជម្រុញឲ្យភាគីទាំងពី​រ ប្រតិ​បត្តិ​រាល់​សកម្ម​ភាព​មនុស្សធម៌ បោសសំអាតសំណល់ផ្ទុះបន្សល់ទុកពីសង្គ្រាម ស្វែងរកទាហានអាមេរិកបាត់ខ្លួន ជួយឧប​ត្ថម្ភ​ជនពិការរង​ផលវិបាកដោយសង្គ្រាម និងសម្អាតតំបន់ត្រូវរងជាតិគីមី dioxin ជាដើម។ ឆ្នាំ១៩៩៤ សមាជិក​ព្រឹទ្ធស​ភា បានអនុម័តនូវដំណោះស្រាយដោយលោកជាសហឧប​ត្ថម្ភ  ដែល​អំពាវ​នាវ​បញ្ឈ​ប់បទហុំព័ទ្ធ​សេដ្ឋកិច្ច​ប្រឆាំង​នឹងវៀតណាម បើកផ្លូវ សម្រាប់ប្រក្រតីភាពទំនាក់ទំនងរវា​ងប្រទេសទាំងពីរនៅឆ្នាំបន្ត​។

 
 សមាជិកព្រឹទ្ធសភាអាមេរិក លោក John McCain

ក្នុងឱកាសនេះ ឆ្លើយសំណួររបស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ឯក​អគ្គ​រដ្ឋទូត​វៀត​ណាម​ប្រចាំ​នៅ​អាមេរិក​ លោក​ Ha Kim Ngoc បានសង្កត់ធ្ងន់ថា៖ “ខ្ញុំគិតថា សមាជិកព្រឹទ្ធសភាអាមេរិក លោក John McCain ជាឥស្សិយជន​ប្រវត្តិសាស្ត្រ ។ អាចនិយាយបានថា លោកជានិមិត្តរូបនៃដំណើរការផ្សះផ្សារទំនាក់ទំនង វៀត ណាម-អាមេរិក។ ​លោកបានរួមជាមួយសមាជិកព្រឹទ្ធសភា John Kerry នឹង​សមាជិក​ព្រឹទ្ធ​សភា​ផ្សេងៗ​មួយ​ចំនួន​ទៀត​ ដែ​លជាអ្នកត្រួសត្រាយផ្លូវក្នុងដំណើរការប្រក្រតី និងជម្រុញទំនាក់ទំនងមិ​ត្តភាព កិច្ច​សហប្រតិ​បត្តិការ​វៀត​ណាម-​អាមេរិក។ ខ្ញុំនៅ ចាំបានថា ខណៈដែល​នៅមាន​សម្លេងរើស​អើងនិ​ង​ប្រឆាំង​ទំនាក់ទំ​នង​វៀត​ណាម - អាមេរិក​ជាច្រើន​នោះ គឺសមាជិកព្រឹទ្ធសភា John McCain និងសមាជិកព្រឹទ្ធសភា John​ Kerry រួម​ទាំង​សមាជិក​ព្រឹទ្ធសភា​ផ្សេងៗ បានដើរតួនាទីសម្រេចធ្វើឲ្យដំណើរប្រក្រតីនោះមិនអាច​ដើរថយក្រោយបានឡើយ។ អាច​និ​យាយ​បានថា សមាជិកព្រឹទ្ធ សភា John McCai​n ជាអ្នក​មាន​គុណ​បំណាច់​ដ៏ធំ​ធេង​ក្នុងការ​ជម្រុញ​ទំនាក់​ទំនង​រវាង​ប្រទេសទាំងពីរ។ លោកមានទី​តាំងពិសេសក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនង​វៀត ណាម​អាមេរិក​ផង​ដែរ​”​។

បើ​ទោះបីជាសមាជិកសភា លោក John McCain ត្រូវ​ទទួល​មរណភាព​ក៏ដោយ​ក៏ប៉ុន្តែ​ការ​រួម​ចំណែក​ដ៏ធំធេង​របស់​លោក​ចំពោះទំនាក់ទំនងវៀតណាម-អាមេរិកនិងក្តី​ស្រឡាញ់របស់លោកចំពោះប្រទេស វៀត​ណាមជា​និច្ចកាល​នឹង​ត្រូវបានគេគោរពនិងវាយតម្លៃ​ខ្ពស់ជានិរន្ត៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ