12/08/2018 12:44 GMT+7 Email Print Like 0

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអ.ស.ប៖ វៀតណាមចូលរួមយ៉ាងសកម្មនិងម្ចាស់ការក្នុងវេទិកានានានៃអ.ស.ប

ក្នុងឱកាសដែលសន្និសីទការទូតលើកទី៣០នឹងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំអ.ស.បលោក Dang Dinh Quy មានអត្ថបទសរសេរក្រោមចំណង ជើងថា “វៀតណាមចូលរួមវេទិកានានានៃអ.ស.ប៖ ម្ចាស់ការ សកម្ម អនុវត្តន៍ ប្រកបដោយជោគជ័យ​នូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១២ របស់បក្ស”។

 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអ.ស.បលោក Dang Dinh Quy (រូបថត៖ TTXVN)

តាមឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ឲ្យដឹងថា ដោយអនុវត្តន៍សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើក​ទី​ ១២ របស់បក្សកុម្មុយនិស្តវៀតណាម វៀតណាមបានចូលរួមយ៉ាងសកម្មនិងម្ចាស់ការក្នុងសកម្មភាពជាច្រើននៃអ.ស.ប រួមចំណែកជំរុញសន្តិភាពអន្តរជាតិ ឯករាជ្យ អធិបតេយ្យភាព សិទ្ធិស្វ័យសម្រេចរបស់ប្រទេសជាតិ ភាព​​ជឿនលឿនក្នុងសង្គមនិងការពារសិទ្ធិមនុស្ស ជាដើម។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគោរពគោលការណ៍ជាសារវ័ន្តនានានៃច្បាប់អន្តរជាតិនិងធម្មនុញ្ញអ.ស.បក្នុងការដោះស្រាយជម្លោះ អន្តរជាតិ​ដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី មិនធ្វើអន្តរាគមន៍ទៅក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសផ្សេងៗ មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សាឡើយ។
វៀតណាមមានការរួមវិភាគទានជាច្រើនក្នុងវិស័យរំសាយសព្វាវុធនិងប្រឆាំងការផ្សព្វផ្សាយសព្វាវុធ ពិសេសគឺរំ​សាយ​អាវុធនុយក្លេអ៊ែរនិងអាវុធប្រល័យលោកផ្សេងៗទៀតផង។

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy បានបញ្ជាក់ថា នាពេលខាងមុខ វៀតណាមនឹងចូលរួមយ៉ាងស៊ីជំរៅថែមទៀតក្នុងសកម្មភាពរក្សាសន្តិភាពរបស់ អ.ស.ប ខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យនូវរបៀបវារៈឆ្នាំ២០៣០ គោលដៅអភិវឌ្ឍដោយចីរភាពនិងកិច្ចព្រមព្រៀងក្រុងប៉ារីសស្ដីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងកែទម្រង់អ.ស.ប ដើម្បីលើកស្ទួយប្រសិទ្ធភាព តម្លភាពនិងលក្ខណៈ​ប្រជាធិបតេយ្យក្នុងសកម្មភាព ទាំងអស់នៃអង្គការនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ