05/05/2018 07:18 GMT+7 Email Print Like 0

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេស ជូនសារតាំងដល់មហាក្សត្រីយានី Elizabeth II

នាថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៨ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅអង់គ្លេសនិងអៀរឡង់ខាងជើង លោក Tran Ngoc An បានអញ្ជើញ ចូលគាល់និងជូនសារតាំងដល់ មហាក្សត្រីយានី Elizabeth II នៅរាជវាំង Buckingham (រដ្ឋធានី London ប្រទេសអង់គ្លេស)។
ក្នុងជំនួបជាមួយ លោក Tran Ngoc An មហាក្សត្រីយានី Elizabeth II ព្រះអង្គមានព្រះហឬទ័យការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង មិត្តភាព រវាងវៀតណាមនិងអង់គ្លេសក្នុងរយៈពេលកន្លងទៅ។ រីឯខ្លួនវិញ លោក Tran Ngoc An បានសម្តែងការកោតសរសើរយ៉ាងក្រៃលែងចំពោះតំណែងជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេស និងអៀរឡង់ខាងជើងក្នុងបរិបទទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានជំហានលោតផ្លោះដ៏ល្អប្រសើរ ហើយលោកក៏អះអាងថានឹងប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីជំរុញកិច្ចសហប្រតិបត្តិការនិងទំនាក់​ទំ​​នងមិត្តភាពរវាងប្រទេសទាំងពីរប្រកបដោយដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណា

បណ្តាព័ត៌មានបានផ្សាយ