29/04/2017 08:43 GMT+7 Email Print Like 0

ឯកអគ្គរដ្ឋទូត Pham Sanh Chau ចុះឈ្មោះតំណែងអគ្គនាយក UNESCO


 ឯកអគ្គរដ្ឋទូតវៀតណាម លោក Pham Sanh Chau

នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ឯកអគ្គរដ្ឋទូតវៀត​ណាម លោក Pham Sanh Chau​ ឧបការីរដ្ឋមន្ត្រីការ​បរទេស បាន​​​អញ្ជើញ​​បង្ហាញ​ចំពោះ​មុខក្រុម​ប្រឹក្សា​ប្រតិបត្តិ នៃ​អង្គការ​អប់រំ វិទ្យាសាស្ត្រនិងវប្បធម៌ របស់​អង្គការ​សហប្រជា​ជាតិ (UNESCO) និង​ឯកអគ្គរដ្ឋទូតសមាជិកនូវកម្ម​វិធីសកម្មភាព របស់ខ្លួន ក្នុង​នាម​ជាមួយ​បេក្ខ​ជន​​ដំណែង អគ្គនាយក​របស់អ​ង្គការនេះ។ បទបង្ហាញរបស់លោក Pham Sanh Chau ​និង​បេក្ខជន​ចំនួន៨ រូបទៀត​បាន​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​ពីរថ្ងៃ គឺថ្ងៃទី១៩ ខែមេសា និង​​ថ្ងៃទី​៤ ខែឧសភា ក្នុង​ក្របខ័ណ្ឌ​នៃកិច្ច​ប្រជុំ​​ក្រុម​​ប្រឹក្សា​ប្រតិបត្តិ UNESCO លើក​ទី២០១ ដែល​ប្រព្រឹត្ត​ទៅក្នុង​ថ្ងៃទី​១៩ ខែមេសា និង​ទី៤ ខែ​ឧសភា​ ឆ្នាំ​២០១៧​ នៅទីក្រុងប៉ារីសប្រទេស​បារាំង​។
 
 
ក្នុងកម្មវិធីសកម្មភាពរបស់ខ្លួន លោក Pham Sanh Chau បានដាក់ចេញសារ​ធំៗចំនួន​៣ ស្តីពីទស្សនវិស័យ UNESCO៖
 
​“ទី១ UNESCO ត្រូវអនុវត្តបេសកកម្មសន្តិភាពបន្តទៀត ដោយសារនោះជា ​បេសក​កម្ម​ខ្ពង់ខ្ពស់ ដែលបាន​កំណត់​ច្បាស់ក្នុងរដ្ឋ​ធម្មនុញ្ញ UNESCO។ ទីពីរគឺ UNESCO ត្រូវ​បន្តដំណើ​រការកែទម្រង់។ ទី៣គឺ UNESCO គប្បីបំពេញ​ឲ្យបានល្អ​ថែមទៀ​តនូវការងារផ្សព្វ​ផ្សាយ ​សំដៅធ្វើឲ្យពិភពលោកយល់ច្បាស់ថា  UNESCO ​មិនត្រឹម​តែបំពេញ​ការងារវប្បធម៌ អប់រំប៉ុណ្ណោះទេ ថែមទាំងលើវិស័យវិទ្យា​សាស្ត្រ​ធម្មជាតិនិង​សង្គមទៀតផង”។
 
​បទបង្ហាញជាភាសាអង់គ្លេសរបស់លោក Pham Sanh Chau បានមិត្តភក្តិអន្តរជាតិ​វាយ​តម្លៃ​ខ្ពស់ ដោយ​សារការ​បក​ស្រាយ​យ៉ាងក្បោះក្បាយ។ នេះជាលើក​ដំបូង​ដែល​វៀត​​ណាម បានឧទ្ទេសនាមបេក្ខជនចូលឈ្មោះ ក្នុង​អង្គការ​​​អន្តរជាតិ​​សំខាន់​មួយនេះ។ តាមបទបញ្ញត្តិរបស់​អង្គការ UNESCO ក្នុងកិច្ចប្រជុំលើកទី​២០២ ដែល​នឹង​រៀបចំ​នា ខែ​តុលាខាង​មុខ  ក្រុមប្រឹក្សាប្រតិបត្តិ UNESCO នឹង​បោះឆ្នោត​ជ្រើស​រើសបេក្ខជន​​តែមួយកត់ សម្រាប់​ដាក់ជូ​ន​​មហាសន្និបាត UNESCO លើកទី​៣៩​ នឹងប្រព្រឹត្តទៅនា ខែវិច្ឆិកា ឆ្នាំ​២០១៧ ដើម្បីធ្វើការ​អនុម័ត​​តាម​រយៈ​ការ​បោះ​ឆ្នោត​សម្ងាត់៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ