23/11/2016 10:28 GMT+7 Email Print Like 0

ឯកអគ្គរដ្ឋទូត ប្រធាន​គណៈប្រតិភូ​វៀតណាម​ជូនសារ​តាំង​ចំពោះអគ្គនាយក​ខុទ្ទកាល័យ​អង្គការ​សហប្រជាជាតិ​


ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅហ្សឺណែរ ជូនសារតាំងចំពោះអគ្គនាយកខុទ្ទកាល័យអង្គការសហប្រជាជាតិ

នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុង ហ្សឺណែរ(ប្រទេសស្វីស) ឯកអគ្គរដ្ឋទូត លោក Duong Chi Dung ប្រធាន​គណៈប្រតិភូវៀត​ណាម អ​មអង្គការ​សហប្រជា​ជាតិ អង្គការ​ពាណិជ្ជកម្មពិភព​លោក និង​អង្គការ​អន្តរ​ជាតិ​នានា​ ប្រ​ចាំនៅទីក្រុង ហ្សឺណែ​រ បានមា​នជំនួបសន្ទនា​ ជាមួយលោក Michael Moller អគ្គនាយក​ខុទ្ទកាល័យ​អង្គការ​សហប្រជា​ជាតិ ប្រចាំនៅ Genava ( UNOG) និងជូនសារតាំង ចំពោះ​អគ្គលេខាធិ​ការ​អង្គការ​សហប្រជាជាតិ​ លោក Ban Ki Moon។ នៅ​ទីនេះ ឯក​អគ្គរដ្ឋ​ទូត លោក​ Duong Chi Dung បានអះ​អាង​ថា​៖ គោ​លនយោបាយ​កិច្ចការបរទេស​ និងធ្វើសមាហរណកម្ម​អន្តរជាតិ លើគ្រប់វិស័យ​របស​វៀត​ណាម​។ ឯក​អគ្គរដ្ឋទូត​បានសង្កត់​ធ្ងន់ថា៖ វៀត​ណាម​វាយតំលៃខ្ពស់​ជានិច្ច​ ចំពោះការរួមវិភាគទាន​ដ៏ធំ​ធេង និង​សកម្ម របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Ban Ki Moon ក្នុង​សកម្មភាពទាំង​ឡាយរ​បស់​អង្គ​ការ​សហប្រជា​ជាតិ និ​ងការបង្កើន​ទំនាក់ទំនង រវាងអង្គការសហ​ប្រជាជាតិ​និ​ង​វៀត​ណាម​។ ទន្ទឹម​នឹង​នោះ ឯក​អគ្គរដ្ឋទូត​ក៏បាន​ផ្ញើសេចក្ដី​សាកសួរសុខ​ទុក្ខ របស់ប្រធា​នរដ្ឋវៀត​ណាម លោក Tran Dai Quang ជូន​ចំពោះ​អគ្គលេខាធិ​ការ​ថ្មី អង្គការសហ​ប្រជាជាតិ លោក Antonio Guterres ផងដែរ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ