13/01/2015 14:24 GMT+7 Email Print Like 0

ឯកអគ្គរដ្ឋទូតអាល់ហ្សេរីទទួលគ្រឿងឥស្សរិយសមិត្តភាពរបស់រដ្ឋវៀតណាម


ដោយផ្ញើរអំណាចពីប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ នៅរដ្ឋធានីហា​ណូយ​ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Vu Hong Nam បានប្រគល់គ្រឿងឥស្សរិយ​សមិត្តភាព​របស់​រដ្ឋ​វៀត​ណាមជូនលោក Cherif Chikhi ឯកអគ្គរដ្ឋទូតរបស់អាលហ្សេរីប្រចាំនៅវៀតណាម។ ថ្លែងមតិនៅពិធីនេះលោក Vu Hong Nam បានអះអាងថា រដ្ឋវៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទីនិងការរួមវិភាគទានរបស់ឯកអគ្គរដ្ឋទូត Cherif​ Chikhi ក្នុងការជំរុញទំនាក់ទំនងសហប្រតិបតិ្តការការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំង២។ រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Cherif Chikhi បានសម្ដែងគត្តិយសដ៏ធំធេងនិងថ្លែងអំណរគុណចំពោះរដ្ឋ​វៀត​ណាម​ ដោយបានប្រគល់រង្វាន់ដ៏ខ្ពង់ខ្ពស់នេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ