09/10/2015 09:42 GMT+7 Email Print Like 0

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម៖TPP ជាការបោះជំហានសំខាន់ក្នុង ទំនាក់ទំនងសេដ្ឋកិច្ចវៀតណាម-អាមេរិក

នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥  ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Ted Osius បានចេញសេចក្ដីប្រកាសស្ដីអំពីការសំរេចចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងសមុទ្រប៉ាស៊ីហ្វិក (TPP)។ក្នុងសេចក្ដីប្រកាស​នេះ លោក Ted Osius បានសង្កត់ធ្ងន់ថា ដោយស្នាដៃគួរឲ្យចាប់អារម្មណ៍នេះ អាមេរិកនិងវៀតណាមត្រៀមខ្លួនជាស្រេចក្លាយទៅជាដៃគូក្នុងប្លុកពាណិជ្ជកម្មមួយដែលតំណាងឲ្យ ៤០% GDPលើទូទាំងពិភព​លោក​។​ កិច្ចព្រមព្រៀង TPP បានសំដែងការបោះជំហានសំខាន់មួយសំដៅបង្កើនទំនាក់ទំនងសេដ្ឋកិច្ចរវាង​វៀត​ណាម​ជាមួយអាមេរិកក៏ដូចជាជំរុញថែមទៀតទំនាក់ទំនងទ្វេភាគីក្នុងឆ្នាំដែលប្រទេសទាំងពីរ រំលឹកខួបអនុស្សា
វរីយ៍លើកទី២០ទិវាធ្វើប្រក្រតីភាពទំនាក់ទំនង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ