26/04/2018 10:16 GMT+7 Email Print Like 0

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់ លោកស្រី Ngo Thi Hoa ទទួល​បន្ទុក​ជាប្រធាន​ប្តតវេន​នៃ​គណៈ​កម្មាធិការ​អាស៊ាន​


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់ លោកស្រី Ngo Thi Hoa ទទួលបន្ទុកជាប្រធានប្តូរតវេននៃគណៈកម្មាធិការអាស៊ាននៅទីក្រុងឡាអេ

នាថ្ងៃទី២៤ ខែមេសា ​ឆ្នាំ២០១៨ នៅស្ថានទូតវៀត​ណាម ​គណៈកម្មាធិការ​អាស៊ាន ប្រចាំនៅទីក្រុងឡាអេ(​ប្រតេស​ហូឡង់​) (ACTH) បានរៀបចំកិច្ចប្រជុំ​ជាប្រចាំ ខែមេសា ឆ្នាំ ២០​១៨ ដោយ​មានវត្ត​មាន​របស់ ឯក​អគ្គរដ្ឋ​​ទូតឥណ្ឌូនេ​ស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និ​ង វៀត​ណាម​។

កិច្ចប្រ​ជុំ​នេះ បានអនុម័តលើសកម្មភាពនានា​របស់គណៈកម្មាធិការអាស៊ាននៅទីក្រុ​ងឡាអេ ក្នុងរយៈពេ​ល ៦ ខែ ​ចុងឆ្នាំ ២០១៨ និង មានកា​រផ្ទេរប្រគល់តំណែង​ជាប្រធាន ដោយប្តូរវេន​គណៈកម្មាធិអាស៊ានពី ឯក​អគ្គរដ្ឋ​ទូត​​ឥណ្ឌូនេ​ស៊ី លោក I Gusti​ Agung Wesaka Puja ទៅឲ្យ ឯកអគ្គរដ្ឋទូ​តវៀ​តណាម​  លោក​ស្រី Ngo Thi Hoa។
​ 
ថ្លែង​​មតិក្នុងកិច្ចប្រជុំនេះ លោក​ស្រី Ngo Thi Hoa បានសង្កត់ធ្ងន់ថា​វៀតណាម នឹង​ខិត​ខំប្រឹង ប្រែង​អស់ពីកម្លាំង​កាយចិត្ត​ដើម្បី ធ្វើ​ឲ្យគណៈកម្មាធិការអាស៊ានបន្តទទួល​បាន​នូវលទ្ធផល យ៉ាង​ជាក់ស្តែង​ថែម​ទៀត​​ក្នុងអាណត្តិ​របស់ខ្លួន។ យោងតាមនោះ​ ក្នុងរយៈពេល ៦ ខែ ចុង​ឆ្នាំ២០១៨​ ដែលជា​ប្រធាន​គណៈ​កម្មាធិ​ការ​អាស៊ាន​នេះ ​លោក​ស្រី Ngo Thi Hoa ​នឹងបន្តបំពេញតួនាទី ​យ៉ាង​សកម្ម​ មាន​ភាពម្ចា​ស់កា​រ និង​ទទួលខុស​ត្រូវ​ក្នុងការរៀបចំសកម្មភាពសំ​ខាន់ៗ របស់គណៈកម្មាធិការនេះ មា​នជាអា​ទ៍ ធ្វើជា​អធិបតី និង រៀប​ចំ​ខ្លឹម​សា​​រក្នុង​កិច្ច​ប្រជុំ​របស់​បណ្តាឯកអគ្គរដ្ឋទូតអាស៊ាន​ និង ក្រុមការងារដទៃទៀ​ត ព្រម​ទាំង ជំរុញ​កិច្ច​សហប្រតិបត្តិការ រវាងអាស៊ាននិងអង្គការអន្ដរជាតិដូ​ចជា អង្គការហាមឃាត់ប្រើប្រាស់​ អាវុធ​គីមី (OPCW) និង​ ជាមួយសហភា​ពអឺ​រ៉ុប​ជាដើម​៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ