14/09/2015 09:51 GMT+7 Email Print Like 0

ឯកអគ្គរដ្ឋទូតវៀតណាមនៅជប៉ុននិយាយអំពីដំណើរទស្សនកិច្ចជប៉ុនរបស់ អគ្គលេខាបក្ស Nguyen Phu Trong


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនលោក Nguyen Quoc Cương

ក្នុងការឆ្លើយសំភាសន៍ជាមួយអ្ន​កយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជ​ប៉ុន​ លោក Nguyen Quoc Cương បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុននាសប្តាហ៍ ខាងមុខរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong មានអាត្ថន័យសែនសំខាន់។ ​ដំណើរទស្សនកិច្ចនេះ សំដៅធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនង “ដៃគូយុទ្ធសាស្ត្រដ៏ជ្រាលជ្រៅ”នាំទំនាក់ ទំនងនៃប្រទេសទាំងពីរវៀតណាមជប៉ុនឡើងកំរិតថ្មី។ ក្នុងដំណើរទស្សនកិច្ចជប៉ុនលើកនេះ អគ្គលេខាបក្ស Nguyen Phu Trong និងគណៈប្រតិភូជាន់​ខ្ពស់វៀតណាម​នឹងមានការជួបសន្ទនាជាមួយព្រះមហាក្សត្រជប៉ុន នាយករដ្ឋមន្ត្រី Shinzo Abe ថ្នាក់ដឹកនាំនៃបណ្តាគណៈបក្សនយោបាយធំៗនៅជប៉ុន ជាដើម។ តាមគំរោង ក្នុង
ដំណើរទស្សនកិច្ចនេះកិច្ចព្រមព្រៀងនិងឯកសារមួយ​ចំនួននឹងបានចុះហត្ថលេខារវាងភាគីទាំងពីរ ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ