11/05/2017 10:07 GMT+7 Email Print Like 0

ឯកអគ្គរដ្ឋទូតវៀតណាមនៅចិនលោក Dang Minh Khoi ឆ្លើយសម្ភាសន៍មុននឹងដំណើរទស្សនកិច្ចនៅចិនរបស់ប្រធានរដ្ឋ


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Dang Minh Khoi 

ទទួលសេចក្តីអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិនលោក Xi Jinping និងលោកជំទាវ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវនឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចិននិងចូលរួមវេទិកាជាន់ខ្ពស់សហប្រតិបត្តិការ “ខ្សែក្រវ៉ាត់-កំណាត់ផ្លូវ” ចាប់ពី ថ្ងៃ ទី ១១ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។ ក្នុងការឆ្លើយសំភាសន៍របស់អ្នកយកព័ត៌មាននៅទី ក្រុងប៉េកាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Dang Minh Khoi បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅចិនលើកនេះ​ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នឹងអញ្ជើញជួបចរចារជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋ​ចិន​ លោក Xi Jinping ជួបសន្ទនាជាមួយថ្នាក់ដឹកនាំមួយចំនួនរបស់ចិន ចូលរួមសកម្មភាពក្នុងក្រប ខ័ណ្ឌនៃវេទិកា​ជាន់ខ្ពស់សហប្រតិបត្តិការ “ខ្សែក្រវ៉ាត់-កំណាត់ផ្លូវ” និងជួបពិភាក្សា ជាមួយប្រមុខដឹកនាំដែលចូលរួមវេទិកា​។

លោក Dang Minh Khoi បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនៅចិនលើកនេះ របស់ប្រធានរដ្ឋ លោក Tran Dai Quang ជាឱកាសសំខាន់សម្រាប់ថ្នាក់ដឹកនាំនៃប្រ ទេសទាំងពីរបន្តការផ្លាស់ប្តូរយោបល់ស្តីពីទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងបញ្ហាដែលភាគីទាំងពីរផ្តោតការយកចិត្តទុកដាក់ដូចគ្នា៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ