13/03/2016 11:18 GMT+7 Email Print Like 0

ឯកអគ្គរដ្ឋទូតវៀតណាមឆ្លើយសំភាសន៍អ្នកសារព័ត៌មានអ៊ីរ៉ង់ចំពោះមុខដំណើរទស្សនកិច្ច​អ៊ីរ៉ង់របស់ប្រធានរដ្ឋ

បន្ទាប់ពី តង់ហ្សានី ម៉ូសំប៊ិក ប្រធានរដ្ឋ Truong Tan Sang នឹង អញ្ជើញ ទៅដល់រដ្ឋធានីតេហ៉េរ៉ង់ នាថ្ងៃទី១៣ខែមិនា ឆ្នាំ២០១៦ ចាប់ផ្តើមដំណើរទស្សនកិច្ច ថ្នាក់រដ្ឋប្រទេស​អ៊ីរ៉ង់​។ ក្នុងឱកាស​នេះដែរ ឯក​អគ្គរដ្ឋ​ទូត​វៀត​ណាម​ប្រចាំនៅ​អ៊ីរ៉ង់ លោក Nguyen​ Hong Thach បានមានបទឆ្លើយសំភាសន៍ ជាមួយ​តេហ៉េរ៉ង់ Times របស់​អ៊ីរ៉ង់ ស្តីពី​យថាទស្សន៍សហប្រតិបត្តិការ រវាងវៀតណាមជាមួយអ៊ីរ៉ង់ ។ លោក Nguyen Hong Thach បានលើក​ច្បាស់​ថា កិច្ច​ព្រមព្រៀងនុយ​ក្លេអ៊ែរ ឬហៅថា​ផែនការសកម្មភាព​លើ​គ្រប់ជ្រុង​ជ្រោយ រួម ជាចំណុច​លោត​ផ្លោះ​មួយ ចំពោះ​ផ្នែកការ​ទូត​របស់​អ៊ីរ៉ង់​។ កិច្ចព្រមព្រៀងនេះនឹង​ជះឥទ្ធិពល​សកម្ម​ទៅ លើ​ទំនាក់​ទំទ្វេភាគី រវាង​វៀត​ណាម​និង​អ៊ីរ៉ង់ ដោយសារមុននឹងពេលវេលាដែលបទ ដាក់ទណ្ឌកម្ម​នានាត្រូវ​បានលប់​បំបាត់ ប្រទេស​ទាំង​អស់​ដែល​ក្នុង​នោះមាន វៀតណាមគឺពិបាក​ដំណើរការទំនាក់ទំនង​ពាណិជ្ជកម្ម ជាមួយអ៊ីរ៉ង់។ ដូច្នេះ​ខណៈ ដែល​បទ​ដាក់​ទណ្ឌកម្ម​ត្រូវ​បាន​លប់​ចោល​នោះ ការផ្លាស់ប្តូរពាណិជ្ជកម្ម​ទ្វេភាគី នឹងមានភាពងាយ​ស្រួល​ជាង។ លោក Nguyen Hong Thach បានឲ្យដឹងថែមទៀតថា ក្នុងដំណើរទស្សនកិច្ច​ថ្នាក់រដ្ឋនៅប្រទេសអ៊ីរ៉ង់​ លើកនេះ ភាគីទាំង​ពីរ នឹង​ពិភាក្សា​លើបញ្ហាជា​ច្រើន ដែលក្នុងនោះមានការបង្កើត​សាជីវកម្ម​មួយ​នៅវៀត ណាម​ដើម្បី​ផលិត​​ផល​ប្រេង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ