28/01/2015 11:57 GMT+7 Email Print Like 0

ឯកសារ រូបថតចំនួន២០០ដែលអះអាងនូវអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa និងTruong Sa


បណ្ដាសិស្សានុសិស្សកំពុងសរសេរអារម្មណ៍របស់ខ្លួនបន្ទាប់ពីទស្សនាភស្តុតាង (រូបថត៖baohoabinh.com.vn)

នាព្រឹក​ថ្ងៃទី២៧​ខែមករា​ឆ្នាំ២០១៥ នៅសារ​មន្ទីខេត្ត Hoa Binh ភាគ​ខាងជើង​វៀតណាម បាន​សម្ពោធ​បន្ទប់​តាំងបង្ហាញ​ដោយប្រ​ធានប​ទ “Hoang Sa Truong Sa របស់​វៀត​ណាម-រាល់​ភស្តុ​តាង​​ប្រវតិ្ត​សាស្ត្រ”។នៅទី​នេះ ការ​តាំងបង្ហាញឯកសា​រ រូបថត​ប្រវតិ្តសាស្ត្រចំនួន​២០០ រួមមាន​ផែន​ទី​​បុរាណ​របស់វៀត​ណាមនិង​លោក ខាង​​លិចអំពី​វៀតណាម ផែន​ទីបុរាណ​របស់​លោក​ខាង​លិច​អំពី​​ចិន ផែន​ទីបុរាណ ​របស់ចិន​និងរាជក្រិត្យ​នៅ​រាជ​​កាល Nguyen របស់​វៀតណាម​រួមជាមួយ​ឯក​សារ ភស្តុ​តាងផ្សេងៗ​ទៀត ដែលបង្ហាញ​ច្បាស់អធិបតេយ្យ​ភាព​របស់​វៀតណាម​ចំពោះ ប្រជុំ​កោះ​ទាំង​២គឺ​ប្រជុំ​កោះ Hoang Sa និង Truong Sa។ ក្នុងរយៈ​ពេល៦​ខែខា​ង​មុខ​ ខេត្ត Hoa Binh និង​រៀប​ចំ​ការ​តាំង​ពិពណ៌ចល័ត​ នៅឃុំ ស្រុកនានា​នៅតំបន់ដាច់​ស្រយាល ដើម្បី​ជនរួម​ជាតិ​ជន​ជាតិ​ភាគ​តិច​ក្នុងខេត្ត ទាក់ទងនឹងភ​ស្តុតាង​ប្រវត្តិសាស្ត្រដ៏​ថ្លៃថ្លា ដែល​អះអាង​នូវអធិ​បតេយ្យ​ភាព ​របស់​​វៀត​ណាម​ចំពោះប្រជុំ​កោះ Hoa​ng Sa និង Truong Sa៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ