29/08/2018 12:10 GMT+7 Email Print Like 0

ឧបសគ្គថ្មីក្នុងទំនាក់ទំនងរវាងអាមេរិកនិងចិន

 ទំនាក់ទំនងអាមេរិក ចិន ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បន្តមានបម្រែបម្រួលដ៏ តានតឹង មិន​ត្រឹម​តែដោយ​សារជម្លោះ​ពាណិជ្ជកម្ម​ប៉ុណ្ណោះទេ​ ថែម​ទាំងដោយ សារបញ្ហាស.ប.ប​កូរ៉េទៀត​ផង​។ រាល់​បម្រែបម្រួល​នេះសរឲ្យ​ឃើញ​នូវឧបសគ្គ​ ដែ​លកើតមានឡើងជាបន្តបន្ទាប់ក្នុងទំនាក់ទំន​ងរវាងខឿនសេ​ដ្ឋកិច្ចធំ​បំផុតលើ ពិភពលោក​ទាំងពីរ​នេះ។
 
អ្វីគ្រប់​យ៉ាង​ចាប់ផ្ដើមពីការសម្រេចចិត្តរបស់រដ្ឋអំណាចអាមេរិ​កនាថ្ងៃទី២៤ ខែសីហា ដែល​បោះបង់​ភ្លាម​ៗ​ដំណើរ​ទស្សនកិ​ច្ចដែ​លត្រូវបានកំណត់ពេលទៅកាន់ស.ប.បកូរ៉េរបស់រដ្ឋមន្រ្តីការបរទេសលោក Mike Pompeo ដើម្បីបន្តធ្វើការអំពី​បញ្ហាលុបចំបាត់អាវុធនុយក្លេអ៊ែរ។
 
វោហារតតាំងគ្នា
 ​
សារព័ត៌​មានអាមេរិកចុះផ្សាយថា ប្រការដែលធ្វើឲ្យប្រធានាធិបតីលោក Donald Trump ធ្វើ​ឡើង​ការសម្រេច​ចិត្តខាង​លើ គឺដោយសាររដ្ឋមន្រ្តីលោក Pompeo ទទួលបានលិខិតមួយ​ដែលមាន​ខ្លឹមសារ​មិន​សុឆន្ទៈ​ពីមន្ត្រី​ជាន់​ខ្ពស់​ស.ប.បកូរ៉េមួយរូប។ ក្នុងពេលនោះ លោក Trump ផ្ទាល់ខ្លួនក៏បានអះអាងថា ភាគីទាំងពីរ​មិនទាន់​ទទួលបាន​ការរីកចម្រើន​ចាំបាច់នៅឡើយផងដែរ។ ថ្នាក់ដឹកនាំអាមេរិករូបនេះសរ​សេរលើគេហទំព័រ Tw​itter ថា ​លោកមានអារម្មណ៍ថា គ្មានកា​ររីកចម្រើន​ក្នុងដំណើរ​ការលុបបំ​បាត់អាវុធ​នុយក្លេអ៊ែរ​នៅលើ​ឧបទ្វីប​កូរ៉េ​ឡើយ​។
 
រឿងនឹ​ង​មិនមានអ្វីទេ ដើម្បីត្រូវយកចិត្តទុកដាក់នោះ ប្រសិនបើលោក Trump មិនប្រកាស ថែមទៀតថា ក្នុងបរិបទ​ដែលអាមេរិក​កំពុងមានគោលជំហរដ៏តឹងរឹងចំពោះប្រ​ទេសចិនក្នុងបញ្ហាពាណិជ្ជកម្មនោះ​ គឺចិន​មិនមាន​អត្ថប្រយោជន៍​ណាមួយ​ក្នុង​ បញ្ហាស.ប.បកូរ៉េឡើយ។ លោក Donald Trump បានឲ្យដឹងថែមទៀថា ​ការចរចា​ជាមួយព្យុង​យ៉ាងអាចត្រូវផ្អាករហូតដល់ ពេ​លណាដែល​អាមេរិក​ដោះស្រាយបា​ននូវ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយចិន​។ ដូច្នេះហើយ អាចយល់ថា​ បញ្ហាលុបបំបាត់​អាវុធនុយក្លេអ៊ែរ​នៅឧបទ្វីបកូរ៉េ​នាបច្ចុប្បន្ន​ត្រូវភ្ជាប់​នឹង​បញ្ហា​ឱនភាពពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចធំ​បំផុតទាំងពីរ​នេះ។

​​ក្រសួងការបរទេសចិនបានសម្ដែងការព្រួយបារម្ភចំពោះសេចក្ដីប្រកាសរបស់ប្រធានាធិបតីលោក Donald Trump ដែលបន្ទោសឲ្យប្រទេសនេះលើដំណើរការចរចាលុបបំបាត់អាវុធនុយក្លេអ៊ែររវាងអាមេរិកនិងស.ប.បកូ​រ៉េមិន​ទទួល​បានការ​រីកចម្រើន។ ចិនបានសម្ដែង​ការព្រួយ​បារម្ភយ៉ាង​ជ្រាលជ្រៅហើយ​ផ្ញើរកំណត់​ទូតប្រឆាំង​ជំទាស់​​ជាផ្លូវការ​ទៅដល់អាមេរិក។ ចិនក៏បានអះអាងនូវការគាំទ្រចំពោះអាមេរិកនិងស.ប.បកូរ៉េ ក្នុង​ការ​ជំរុញ​​ដំណើរ​ការដោះស្រាយបញ្ហានុយក្លេអ៊ែរតាមរយៈដំណោះស្រាយនយោបាយ ដែលថ្នាក់ដឹកនាំ​នៃប្រទេស​ទាំង​ពីរ​បាន​​ឯកភាពគ្នាក្នុងជំនួបកំពូលទ្វេភាគី នៅប្រទេសសឹ​ង្ហបុរីនាខែមិថុនាកន្លង​ទៅផង​ដែរ។
 
ច្បាស់លាស់ថា ខណៈ​ដែលភាព​តានតឹង​ខាងពាណិជ្ជកម្ម​រវាងអាមេរិក​និងចិន​មិនទាន់មាន​សញ្ញាបន្ធូរ​ស្រាល​នោះ គឺបន្ត​កើតមាន​ឡើងជម្លោះមួយទៀតទាក់ទិនដល់បញ្ហានុយក្លេ​អ៊ែរកូរ៉េ​។
 
តួនាទីរបស់ចិន
 
ពិនិត្យមើលពីវិស័​យភូមិសាស្ត្រយុទ្ធសាស្ត្រ ស.ប.បកូរ៉េមានអត្ថន័យសំខាន់ពិសេសចំពោះប្រទេសចិន។ ពិនិត្យ​មើលពីវិស័យសន្តិសុខនយោបាយ វិបត្តិ​នុយក្លេអ៊ែរ​នឹង​ជះឥទ្ធិពល​ផ្ទាល់ទៅលើសន្តិសុខ​ជាតិនិង​ដំណើរការ​ទំនើបកម្ម​របស់ចិន​។ ដោ​យហេតុនេះ ក្នុងឋានៈជាមហាអំណាចពិភពលោ​ក រួម​ជាមួយ​ឥទ្ធិពល​របស់​ខ្លួននៅឧ​បទ្វីបកូរ៉េតាំងពីមុនមក គឺចិន​មិនអាច​មិនចូល​រួមយ៉ាង​សកម្មក្នុង​ការដោះ​ស្រាយវិបត្តិ​នុយក្លេអ៊ែរ​នៅឧបទ្វីប​កូរ៉េឡើយ។ លើសពីនេះទៅទៀត សន្តិ​ភាពនិងស្ថិរភាព​នៃឧបទ្វីប​កូរ៉េជា​លក្ខ័ខណ្ឌ​ចាំបាច់​ដើម្បីចិន​បន្ត​អភិវឌ្ឍន៍​។
 
ដោយ​ហេតុនេះ មជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា គ្មានភស្តុតាងដើម្បី​ចោទប្រកាន់​ចិន​បញ្ឈប់​សហការ​ជាមួយ​អាមេរិក​ក្នុង​បញ្ហានុយក្លេអ៊ែរកូរ៉េឡើយ។ ប៉ុន្តែ ប៉េកាំងអាចកំពុងរង់ចាំនិងសង្កេតមើលស្ថានករណ៍។ តួនាទីរបស់​ប៉េកាំងក្នុង​បញ្ហាលុប​បំបាត់​នុយ​ក្លេអ៊ែរពឹង​ផ្អែកទៅលើ​បម្រែប​ម្រួលនៃ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​។
 
ទោះជាយ៉ាងណាក៏ដោយ ការសម្រេច​ចិត្តបោះ​បង់ដំណើរ​ទស្សន​កិច្ចនៅ​ព្យុងយ៉ាង​របស់​រដ្ឋមន្រ្តីកា​របរទេស​អាមេរិក​លោក​​ Mike Pompeo និងការដែល​វ៉ាស៊ីនតោន​បន្ទោសឲ្យចិន​ទាក់ទិន​ដល់ភាព​យឺតយ៉ាវ​នៃដំណើរ​ការចរចាលុប​បំបាត់នុយក្លេអ៊ែររវាងអាមេរិកនិងស.ប.ប​កូរ៉េនោះ មិនត្រឹមតែ​បង្កផល​ប៉ះពាល់​ទៅលើដំណើរ​ការលុបបំបាត់​អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េប៉ុណ្ណោះ​ទេ ថែមទាំងទៅលើទំនាក់​ទំនងរវាង​អាមេរិក​និង​ចិនទៀត​ផង​៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ