19/07/2016 09:21 GMT+7 Email Print Like 0

ឧបនាយ្រដ្ឋមន្ត្រី លោក Vuong Dinh Hue ធ្វើ​អធិបតីកិច្ច​ប្រជុំគណៈកម្មាធិការ​បញ្ជាណែនាំ​មជ្ឈឹម​


ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ថ្លែងមតិក្នុងកិច្ចប្រជុំ

នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិ​បាល​វៀត​ណាម លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីកិច្ចប្រជុំគណៈ​កម្មាធិការ​បញ្ជាណែនាំ​មជ្ឈឹម ស្តីពី​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ចីរភាព​។ នៅទីនេះ​លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលអនុវត្តរបស់គណៈ កម្មា​ធិការ​បញ្ជា​ណែនាំ​មជ្ឈឹម អំពីការ​ងារ​កាត់​បន្ថយភាពក្រីក្រចីរភាព​នាពេល កន្លងទៅ​។ លោក​ឧបនាយក​រដ្ឋមន្ត្រី​បាន​សំណូម​ឲ្យ​មានការផ្សាភ្ជាប់​ រវាងគោល​នយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ ​ជាមួយ​គោល​នយោបាយ​​អភិវឌ្ឍន៍​​សេដ្ឋកិច្ច សង្គម​និង​ការពារ​ជាតិ សន្តិសុខ។ ឧបនាយក​រដ្ឋមន្ត្រី លោក Vuong Dinh Hue បាន​សង្កត់​ធ្ងនថា៖

“ត្រូវបន្តការត្រួតពិនិត្យលើបណ្តាកម្មវិធី ដោយកាត់បន្ថយចំនួនឯកសារ ឈរ​លើ​មូលដ្ឋាន​នោះ ដាក់​ចេញ​សំណើរ​​ជូន​រដ្ឋាភិបាល​។ តាមនោះ ពង្រីកនូវតួនាទី ជួយ​ឧបត្ថម្ភប្រជាកសិករ​ ដែល​មាន​ឆន្ទះ​មាន​បំណង​ប្រាថ្នា​​ជំនះ​ពុះពារ​លើកាលំ បាក​ដើម្បី​ធ្វើឲ្យជីវភាពរស់នៅកាន់​តៃស្រស់ស្អាត​ជាង។ ជាពិសសត្រូវ​លើក ទឹក​ចិត្ត​ជន​​គំរូឆ្នើម ដើម្បីឈានទៅការកាត់បន្ថយ​ភាពក្រី​ក្រ​ដោយចីរភាព​ជូន​ប្រជាជន”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ