09/07/2016 14:12 GMT+7 Email Print Like 0

ឧបនាយរដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងការបរទេសលោក Pham Binh Minh ជួបពិភាគ្សាជាមួយរដ្ឋមន្ត្រីការបរទេសថៃ


ឧបនាយរដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh ជួបពិភាគ្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសថៃ

ក្នុងដំណើរទស្សនកិច្ចវៀតណាមចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងការបរទេស​ថៃ​ លោក Don Pramudwinai បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស​វៀតណាម លោក Pham Binh Minh នាថ្ងៃទី៨ ខែកក្កដា នៅទីក្រុងហាណូយ។ នៅទីនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធិភាពនៃទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងថៃ ជាពិសេសទំនាក់ទំនងនយោបាយ ការទូតកំពុងមានការ រីកចំរើនយ៉ាងល្អប្រសើរ ហើយកិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថាប័ននៃប្រទេសទាំងពីរ ក៏បានបើកទូលាយដោយឥតឈប់ឈរដែរ។ ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh មានប្រសាសន៍ថា៖

“ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមលើកនេះក្នុងនាមជារដ្ឋមន្ត្រីការបរទេសថៃនោះនឹងរួមចំ​ណែក​សកម្មសម្រាប់ទំនាក់ទំនងទ្វេភាគី ជាពិសេសឆ្នាំ២០១៦នេះ ជាឆ្នាំរំលឹកខួបលើកទី៤០នៃទិវាប្រទេសយើងទាំងពីរវៀតណាមនិងថៃបង្កើតទំនាក់ទំ​នងការទូត។ ​វៀតណាមនិងថៃមានទំនាក់ទំនងតាំងពីយូរយាណាស់មកហើយ ជា ពិសេសយើងទើបនឹងបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ ខ្ញុំត្រែកអរណាស់ ដែលថាតាំងពីពេលបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រមកទំនាក់ទំនងនៃប្រទេស យើងទាំងពីរកាន់តែមានការអភិវឌ្ឍន៍លើគ្រប់វិស័យផងដែរ”។       

ភាគីទាំងពីរបានឯកភាពគ្នាថា នាពេលខាងមុខបន្តជម្រុញការក្សាផ្លាស់ប្តូរ
គណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ ព្រមទាំងអនុវត្តលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួម​វៀត​ណាម​ថៃលើកទី៣  កម្មវិធីសកម្មភាពអនុវត្តទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាមថៃដំណាក់កាល ២០១៤​-​២០១៨​ និងឈានដល់ត្រៀមរៀបចំកិច្ចប្រជុំលើកទី៣នៃគណៈកម្មាធិការចម្រុះ។ រដ្ឋមន្ត្រីការបរទេសទាំងពីររូបក៏បានវាយតម្លៃខ្ពស់និងឯកភាពថា ​បង្កើនទំនាក់ទំនងយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរនៅគ្រប់វេទិកាតំបន់និងអន្តរ ជាតិ។  លោក Pham Binh Minh បានស្នើរឲ្យភាគីថៃបន្តពង្រីកតួនាទីរបស់ខ្លួននិងរឹតបន្ទឹងកិច្ចសហប្រតិបត្តិការដើម្បីធានាសាមគ្គីភាព​រក្សា​គោល​ជំហរួមរបស់អាស៊ានលើបណ្តាបញ្ហាតំបន់និងអន្តរជាតិ​ ក្នុងនោះមានបញ្ហាសមុទ្រខាងកើត រួមចំណែករក្សា សន្តិភាព ស្ថិរភាព សន្តិសុខនាវាចរណ៍និងអាកាសចរណ៍ ជម្រុញការដោះស្រាយ ជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស. បស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ អនុវត្តត្រឹមត្រូវនូវក្រមប្រតិបត្តិសម្រាប់ភាគីទាក់ទិននានានៅសមុទ្រខាងកើត​ (DOC) និងជម្រុញដំណើការកសាងក្រមប្រតិបត្តិតំបន់នៅសមុទ្រ ខាងកើត (COC)យ៉ាងឆាប់ៗ​ផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ