22/11/2015 09:15 GMT+7 Email Print Like 0

ឧបនាយក​រដ្ឋមន្ត្រី-រដ្ឋ​មន្ត្រីការ​បរទេស Pham Binh Minh ចូលរួម​សន្និសីទ​ត្រៀមសម្រាប់​ជាន់​ខ្ពស់​អាស៊ាន​២៧​

គណៈប្រតិភូវៀតណាម ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ​មន្ត្រីការបរទេសវៀតណាម លោក Pham Bình Minh នាថ្ងៃទី២០ខែ​វិច្ឆិកាឆ្នាំ២០១៥ បានចូល​រួម និង​ផ្តល់​មតិ​នៅ​ក្នុង​បណ្តា​សន្និសីទ​ត្រៀម​រៀប​ចំ​សម្រាប់​ជាន់​ខ្ពស់​អាស៊ាន​លើកទី២៧ និងជាន់ខ្ពស់ទាក់ទិននានានៅរដ្ឋធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ នៅបណ្តាសន្និ​សីទនេះ លោក​ Pham Binh Minh បានស្នើរឲ្យអាស៊ាន ត្រូវអនុវត្ត ប្រកបដោយ​ប្រសិទ្ធិភាព​នូវទស្សន​វិស័យ​សហគមន៍​អាស៊ាន​ ២០២៥ និងផែនការ​អនុវត្តទស្សន​វិស័យ ដោយឈរលើសសរទ្រូងចំនួន៣។ នៅទីនេះ ឧបនាយករដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រីការ​បរទេសវៀតណាម Pham Binh Minh ក៏បានចែករំលែក ចំពោះ រាល់បំរ៉ែបំរួលដ៏ស្មុគស្មាញ​នៅសមុទ្រ​ខាង​កើត និង​ស្នើ​ឲ្យអាស៊ានបន្តមាន សម្លេងរួម និងដើរតួនាទីដោយម្ចាស់​ការចំពោះ​បញ្ហានេះ សំដៅធានា​សន្តិភាព ស្ថិរ​ភាព សន្តិ​សុខ សុវត្ថិភាព​នាវាចរណ៍និង​អាកាសចរណ៍នៅសមុទ្រខាងកើត។

​ក្នុងថ្ងៃដដែល លោក Pham Binh Minh អញ្ជើញជួបសន្ទនាទ្វេភាគី ជាមួយរដ្ឋមន្ត្រី​ការបរទេសសឹង្ហបុរី លោក Vivian Balakrishnan ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ