03/04/2015 14:18 GMT+7 Email Print Like 0

ឧបនាយក​រដ្ឋមន្ត្រី​វៀត​ណាម លោក Hoang Trung Hai ទទួល​ជួបសន្ទនា​ជាមួយ​គណៈប្រតិភូ​រដ្ឋសភា​ Slovakia


ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai ទទួលជួបសន្ទនាជាមួយ គណៈប្រតិភូរដ្ឋសភា Slovakia
(Image: VNA)

 

នារសៀលថ្ងៃទី២ខែមេសាឆ្នាំ២០១៥ ឧបនាយករដ្ឋមន្ត្រីវៀតណាម​ លោក Hoang Trung Hai បាន​ទទួល​ជួប​សន្ទនា​​ជាមួយគណៈប្រតិភូរដ្ឋសភា​ Slovakia ដឹកនាំដោយ​អនុប្រធានរដ្ឋសភា លោកស្រី  Lassakova ដែល​កំពុង​មានដំណើរទស្សនកិច្ចជាផ្លូវ​ការនៅវៀតណាម និងចូលរួមមហាសន្និបាត​សហភាពអន្តរសភា IPU លើ​ក​ទី 132។ ក្នុង​ពិធី​ទទួលជួបសន្ទនានេះ លោក​ Hoang Trung Hai ស្នើឲ្យ  Slovakia ជំរុញ EU សម្រេច​ការចរចា​ឆ្ពោះ​ទៅ​ការ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី​វៀតណាម - EU (EVFTA) និងទទួល​ស្គាល់​យន្តការ​សេដ្ឋកិច្ច​ទីផ្សាររបស់​វៀតណាម នាពេលវេលា​បញ្ចប់ការចរចា EVFTA។ លោក Hoang Trung Hai បាន​សង្កត់​ធ្ងន់ថា៖ វៀតណាមត្រៀមខ្លួនជាស្រេចគាំទ្រ និងធ្វើជាស្ពានតភ្ជាប់ដើម្បី Slovakia បង្កើនទំនាក់ ទំនង​ជាមួយ​អាស៊ាន​ផងដែរ។ រីឯខ្លួន​វិញ លោក​ស្រី Lassakova​ បានឲ្យដឹងថា៖ ភាំគី​ទាំង​២ បាន​ចុះហត្ថ​លេខា​​​លើឯកសារសហប្រតិបត្តិការ​ នាពេលថ្មីៗនេះ ហើយ​សម្តែង​គោល​បំណង​ជំរុញកិច្ច​សហប្រតិ​បត្តិការ​លើ វិ​ស័យ​ទេសចរណ៍ឲ្យបានខ្លាំងក្លាថែមទៀត នាពេល​ខាងមុខ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ