27/09/2015 09:28 GMT+7 Email Print Like 0

ឧបនាយក​រដ្ឋមន្ត្រី​វៀត​ណាម​ចូលរួម​ការសន្ទនា​ជាន់​ខ្ពស់​ ស្តីពី​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ អ.ស.ប.


ឧបនាយករដ្ឋមន្ត្រីវៀតណាមចូលរួមការសន្ទនាជាន់ខ្ពស់ស្តីពីការកាត់បន្ថយភាពក្រីក្ររបស់ អ.ស.ប. (Image: VNA)

ថ្លែងមតិ​នៅសម័យសន្ទនាជាន់ខ្ពស់ ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៥ នៅ​ទី​ក្រុង New York ឧបនាយ​ក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស​វៀត​ណាម លោក Pham Binh Minh បានចែក​រំលែក​សមិទ្ធិ​លេច​ធ្លោ​របស់​វៀត​ណាម ក្នុងការ​កាត់បន្ថយ​ភាព​ក្រីក្រ ហើយ​សង្កត់​ធ្ងន់​ថា៖ កំរិតជនក្រីក្រនៅ​វៀតណាម​បាន​ថយ​ចុះយ៉ាង​ខ្លាំង​ពី ៥៨% នាឆ្នាំ ១៩៩៣ នៅសល់​តែ ៨% ក្នុង​ឆ្នាំ​២០១៤។ ពីបទ​ពិសោធន៍​របស់​វៀត​ណាម​ក្នុង​ការ​អនុវត្ត​ក្រកប​ដោយ​ជោគ​ជ័យ មុនកាល​កំណត់គោលដៅអ​ភិវឌ្ឍន៍​សហសវត្ស លោក Pham Binh Minhបាន​ចាត់​ទុក​ថា៖ ដើម្បី​កាត់បន្ថយភាព​ក្រីក្រនិរន្ត​ភាព ប្រទេសនានា​គប្បីមានការ​ទាក់​ទង​ពហុភាគី​ដូច​វៀត​ណាម​។ ក្រៅពី​នោះ ឧបនាយករដ្ឋមន្ត្រីវៀតណាមរូប​នេះបាន​សង្កត់​ធ្ងន់​ទៅលើ​ភាព​ចាំបាច់​ត្រូវ​លើក​កំពស់​ចំណះ​ដឹង​ របស់សង្គមនិង​ការបង្កើន​សមត្ថភាព​ជំនះ​ ពុះពារលើ​ភាពក្រីក្រ​របស់​ជន​មាន​ស្ថាន​ភាព​លំបាក។ ដើម្បី​ជួយឧបត្ថម្ភយ៉ាង​សកម្មការ ខំប្រឹងប្រែងរបស់បណ្ដាប្រទេស ជាពិសេគឺ​ប្រទេស​កំពុង​អភិវឌ្ឍន៍ លោក​Pham Binh Minh បានចាត់​ទុក​ថា៖ យើងត្រូវបន្ត​ជំរុញ​ទំនាក់​ទំនង​សហប្រតិបត្តិការ​ដៃគូ​លើ​ពិភពលោក​ដើម្បី​អភិវឌ្ឍន៍​ឲ្យបាន​ខ្លាំង​ក្លាថែម​ទៀត ក្នុង​នោះ អ.ស.ប. ដើតួនាទីអ្នក​ពិគ្រោះយោបល់ និងអ្នកសម្រុះ​សម្រួល។

នារសៀលថ្ងៃដ​ដែល ឧបនាយករដ្ឋមន្ត្រី Pham Binh Minh រួមជាមួយ​អធិការបតី​អាល្លឺម៉ង់ នាយក​រដ្ឋមន្ត្រី​ន័វ៉ែស​ Kenya និង​អគ្គលេខាធិការ អ.ស.ប. បាន​ថ្លែង​បទសន្ទរក​ថា​សំខាន់​នៅ​សម័យ​ពិភាក្សា​ជំនាញ​ក្រោម​ប្រធាន​បទ “​ពី​ការសន្ទនា​ដល់ការធ្វើសកម្មភាព​ពិភពលោក​ទាំងមូល - ការអនុវត្តបណ្ដា​គោល ដៅ​អភិវឌ្ឍន៍​និរន្តភាព”​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ