29/09/2015 09:42 GMT+7 Email Print Like 0

ឧបនាយក​រដ្ឋមន្ត្រីវៀត​ណាម លោក Pham Binh Minh ជួប​សន្ទនា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ប៉ុលហ្គារី​និង​ដាណឺម៉ាក​


ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសប៉ុលហ្គារី (Image: VNA)

នាថ្ងៃទី​២៧ខែកញ្ញាឆ្នាំ២០១៥ ក្នុងរយៈ​ពេលស្នាក​នៅ​ក្រុង New York អាមេរិក​ឧបនាយក​រដ្ឋមន្ត្រី​និង​ជារដ្ឋមន្ត្រី​ការបរទេស​វៀត​ណាម លោក Pham Binh Minh បានជួបសន្ទនា ជាមួយសមភាគីប៉ុលហ្គារី លោក Daniel Mitov។ ក្នុង​ជំនួបសន្ទនា​លោក Pham Binh Minh បានសង្កត់​ធ្ងន់​ថា៖ ដំណើរទស្សនកិច្ច​ជាផ្លូវការនៅ​ប៉ុលហ្គារី​របស់​នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Nguyen Tan Dung នាខែ​មិថុ​នា​កន្លង​មក​គឺជា​របត់​សំខាន់​មួយ​ដែល​រួម​ចំណែក​នាំទំនាក់​ទំនងមិត្ត​ភាព សហប្រតិបត្តិការ​លើគ្រប់វិស័យ រវាងប្រទេសទាំងពីរឡើង​កំពស់ថ្មី។ រីឯ​រដ្ឋមន្ត្រីការបរទេស​ប៉ុលហ្គារី លោក Daniel Mitov បានសង្កត់​ធ្ងន់ថា៖ ភាគី​ទាំងពីរ​ត្រូវ​ត្រៀម​រៀបចំ​ឲ្យបាន​ល្អ​សម័យ​ប្រជុំគណៈ​កម្មាធិការ ​ចម្រុះទ្វេភាគី​នាខែវិច្ជការ​ខាងមុខ​ព្រម​ទាំង​គប្បី​ត្រៀម​រៀបចំ​ ដ៏ល្អ​សំរាប់​ដំណើរ​ទស្សនកិច្ច​នៅ​វៀតណាម របស់អនុប្រធានាធិបតីប៉ុលហ្គារីនាពេលខាងមុខ ក៏ដូចជា​សម័យ​ប្រជុំពិគ្រោះ​យោបល់ន​យោបាយ រវាងក្រសួងការបរទេសប៉ុលហ្គារី-​វៀតណាមនាឆ្នាំ​២០១៥ នេះទៀតផង។  

នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបធ្វើការ ជាមួយ​សម​ភាគី​ដាណឺ​ម៉ាក់​ លោក Kristian Jensen សំដៅ​ពិភាក្សា​ រអំពី​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ថែម​ទៀត ​លើ​វិស័យ​ពាណិជ្ជ​កម្ម​ វិនិយោគវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​ជាដើម។ ថ្នាក់ដឹកនាំទាំងពីររូបនេះ ក៏បាន​ឯកភាព​ជំរុញ​ការ​អនុវត្ត​ផែន​កា​រ​ធ្វើ​សកម្មភាព​វៀត​ណាម-ដាណឺម៉ាក់ឆ្នាំ​២០១៤- ២០១៥ ហើយ​កសាងផែន​ការធ្វើសកម្មភាពថ្មី ដំណាក់កាល់ ២០១៦-២០១៧ផងដែរ។

ក្នុងជំនួប​សន្ទនាជាមួយ​សមភាគី​កា​ម៉េរូន លោក Pierre Moukoko Mbonjo ឧបនាយករដ្ឋមន្ត្រីវៀត​ណាម លោក Pham Binh Minh បានសូមឲ្យបង្កើនកិច្ច​សហប្រតិបត្តិ​ការ ជាមួយ​កាម៉េរូន​សំដែង​បង្ក​លក្ខណៈ​ងាយ​ស្រួល​សំរាប់​ក្រុម​ហ៊ុន នៃប្រទេសទាំង​ពីរ ឆ្ពោះ​ទៅការចុះហត្ថ​លេខា លើ​កិច្ចព្រម​ព្រៀង​លើក​ទឹកចិត្ត និង​គាំពារ​ការ​វិនិយោគ​ កិច្ច​ព្រមព្រៀង​មិន​វាយពន្ធ២ដង ហើយសម្រេច​ខ្លឹម​សារ និង​ចុះហត្ថ​លេខាលើ​កិច្ចព្រម​ព្រៀងលើក​លែង​ទិដ្ឋកាសំ​រាប់ អ្នកមានលិខិតឆ្លង​ដែនការទូតឬបេសកម្ម នាពេលខាងមុខ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


 

បណ្តាព័ត៌មានបានផ្សាយ