29/12/2018 08:23 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម


 ទិដ្ឋភាពនៃជំនួប

 នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០១៨ នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម ឧបនា យក​រដ្ឋមន្ត្រីនិង​ជារដ្ឋមន្ត្រី​ការបរទេស​ លោក Pham Binh Minh បានអញ្ជើញ​ទទួល​ជួបសន្ទនា ជាមួយ​ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំនៅ​វៀត​ណាម​លោក  Xiong Bo។ 
 
ក្នុងជំនួបនេះ ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរ​ទេសវៀតណាម លោក Pham​ Binh Minh បានវាយតម្លៃខ្ពស់​ចំពោះ​ វឌ្ឍ​នភាពវិជ្ជមានទទួលបាននៃទំនាក់ទំនង រ​វាងវៀតណាមនិងចិនក្នុងរយៈពេ​លកន្លងទៅ ​ព្រមទាំង​បាន​សង្ក​ត់ធ្ងន់ថា បក្ស រដ្ឋាភិបាលនិងប្រជា​ជនវៀតណាម ជានិច្ចកាល​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ពិសេស​ចំពោះការ​អភិវឌ្ឍទំនាក់ទំនង ​មិត្ត ភាពនិងកិច្ចសហប្រ​តិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណា​មនិងចិន។
​ 
ឧបនាយក​រដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេស ​លោក Pham Binh Minh បានស្នើឯកអគ្គរដ្ឋទូតចិន ​លោក Xiong Bo​ រួមសហការយ៉ាងជិត​ស្និទ្ធជាមួយភ្នាក់ងារនានារបស់វៀ​តណាម ដើម្បីរក្សាដំណើរទស្សនកិច្ចជាន់​ខ្ពស់; ជំរុញ​រាល់វិស័យ​សហប្រតិបត្តិការជាក់ស្តែងរវាង​ភាគីទាំងពីរ; បង្កើនចំណងមិ​ត្តភាព​រវាង​ប្រជាជន​នៃប្រទេស​ទាំង​ពីរ​ ជាពិសេស  មានការគ្រប់គ្រងល្អរាល់បញ្ហានៅខ្វែងគំនិ​តនិងជំរុញការ​ ដោះស្រាយបញ្ហាសមុទ្រផងដែរ​។ ឧបនាយក​រដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីការបរទេ​សវៀតណាម ក៏បានសម្តែងនូវជំនឿជាក់​ថា លោកឯកអគ្គរដ្ឋទូត​ចិននឹង​លើកកម្ពស់នូវតួនា ទីជាស្ពានដ៏​សំខាន់មួយ ដែលរួមចំណែកដល់ចំណងមិត្តភាព និងកិច្ច​សហប្រតិបត្តិការ​គ្រប់ជ្រុង​ជ្រោយរវាងបក្សទាំងពីរនិងប្រទេ​សជាតិទាំងពីរនាពេលខាងមុខ​។
 
ចំណែក​ឯកឯកអគ្គរដ្ឋទូតចិន លោក Xiong Bo  បានអះអាងថា ក្នុងឋានៈជាឯកអគ្គរដ្ឋទូត លោក​នឹងខិតខំ​ប្រឹង​​ប្រែង​អស់ពីកំលាំងកាយចិត្ត ដើម្បីជំរុញភាពជា​ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀ​តណាម​-ចិន ឲ្យបន្ត​មាន​ការអភិវឌ្ឍន៍​ស្របតាមផលប្រយោជន៍ក៏ដូចជាការអ​ភិ​វឌ្ឍន៍​របស់ប្រទេ​សនិមួយៗ៕

 

តាម VOV5​ - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ