28/12/2018 11:04 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ទទួលជួបជាមួយអនុរដ្ឋមន្រ្តីការបរទេស ប្រធាន SOM – ASEAN កូរ៉េខាងត្បូង


 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួបជាមួយអនុរដ្ឋមន្រ្តីការបរទេស ប្រធាន SOM – ASEAN កូរ៉េខាងត្បូងលោក Yoon Soon-Gu 

 នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០១៨ នៅទីស្នាក់ការក្រសួងការបរទេស ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការ​បរទេស​វៀត​ណាម លោក Pham Binh Minh បានទទួលជួបជាមួយអនុ​រដ្ឋមន្រ្តីការបរទេស​ ប្រធាន​ SOM – ASEAN កូរ៉េ​ខាង​ត្បូង​លោក Yoon Soon-Gu។
 
នៅក្នុងជំនួប​នេះ លោក Pham Binh Minh បានសម្ដែងនូវការពេញ ចិត្តចំពោះការ​អភិវឌ្ឍ​ដ៏ល្អប្រសើរ​នៃទំនាក់​ទំនង​មិត្ត​ភាពនិងកិច្ចសហប្រតិប​តិ្តការគ្រប់ជ្រុងជ្រោយរវាងវៀត​ណាម និងកូរ៉េខាង​ត្បូង។ លោក​បាន​សង្កត់​ធ្ងន់​​ថា ប្រ​ទេសទាំងពីរចាំបាច់រក្សាសន្ទុះអភិវឌ្ឍ ​ជំរុញកិច្ចសហប្រតិបតិ្តការលើ​គ្រប់ វិស័យ​ដើម្បី​ឆ្ពោះទៅ​រក​គោល​​ដៅប​ង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដ​ល់ទៅ ១០០ពាន់ លានដុល្លាអាមេរិ​កនាឆ្នាំ​២០២០។ ឧបនាយក​​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី Pham Binh Minh ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរី​កចម្រើន​ជាវិជ្ជមាន​ក្នុងទំនាក់​ទំនង​ សហប្រតិបតិ្តការរវាងអាស៊ាននិងកូ​រ៉េខាងត្បូងនាពេលកន្លងទៅផងដែ​រ។
 
ចំណែកឯអនុរដ្ឋមន្រ្តីលោក Yoon Soon Gu បានអះអាងថា កូរ៉េខាងត្បូង ជានិច្ច​កាល​គោរ​ព​ទំនាក់​ទំនង​ជាមួយ​វៀតណា​មនិយាយដោយឡែកនិងជាមួយអាស៊ាន​និយាយរួម ព្រមទាំង​សង្កត់ធ្ងន់​លើសារសំខាន់​របស់វៀត​ណាម ក្នុងគោល នយោបាយឆ្ពោះទៅទិសខា​ងកើត របស់ប្រធានាធិបតីកូរ៉េខាងត្បូងលោ​ក Moon Jae-in ​ក៏ដូចជាក្នុងការអភិវឌ្ឍទំនាក់ទំនង ​រវាងកូរ៉េខាងត្បូងជាមួយប្រ​ទេសអាស៊ី អាគ្នេយ៍នានាផងដែរ។​ លោកអនុរដ្ឋមន្រ្តី​មានគោលបំណងថា វៀតណាមនឹងបន្ត ជំរុញទំនា​ក់ទំនងទ្វេភាគីជាមួយកូរ៉េខាង​ត្បូង តាមរយៈ​យន្តការ​ពហុភាគីនានាដូច ជាអាស៊ាន-កូរ៉េខា​ងត្បូង មេគង្គ-កូរ៉េខាង​ត្បូង ហើយ​សហការជាមួយ​កូរ៉េខាង ​ត្បូងលើបញ្ហារួមក្នុងតំបន់ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ