22/12/2018 11:36 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ទទួលជួបជាមួយអគ្គនាយក សម្ព័ន្ធក្រុមហ៊ុន Samsung វៀតណាម


ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue (ខាងស្ដាំ) ទទួលជួបជាមួយអគ្គនាយកនៃសម្ព័ន្ធ ក្រុមហ៊ុន Samsung វៀតណាមលោក Shim Won hwan

 នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានទទួលជួបជាមួយអគ្គនាយកនៃសម្ព័ន្ធ ក្រុមហ៊ុន Samsung វៀតណាមលោក Shim Won  hwan និង​អ្នក​ស្នង​តំណែងពីលោក នៅវៀតណាមនាពេលខាងមុខគឺ​លោក Choi Joo Ho ដែលកំពុងកាន់ តំ​ណែងជា​អគ្គនាយក​រងនៃ​សម្ព័ន្ធក្រុមហ៊ុន Samsung កូ​រ៉េខាង​ត្បូង។
 
នៅក្នុង​ ជំនួបនេះ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានថ្លែងអំណរគុណ ចំពោះការរួមចំណែករបស់ Samsung​ និងបុគ្គលលោក Shim Won hwan ចំពោះ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅវៀតណាម ព្រមទាំង​ជូនពរ​អគ្គនាយក​ថ្មីលោក Choi Joo Ho មានអាណត្តិ​បេសកកម្មប្រកបដោយជោគជ័យនៅវៀ​តណាម ផង ដែរ​។ លោក​ឧបនាយករដ្ឋមន្រ្តីបានអោយដឹងថា​ វៀតណាមបានឆ្លងកា​ត់រយៈ ពេល៣០ឆ្នាំនៃការ​ទាក់​ទាញ​ទុន​វិនិយោគ​ផ្ទាល់ពី​បរទេស (FDI) ហើយបាន ដំណើរការបូកសរុប​ វាយតម្លៃ​និង​បំពេញ​បន្ថែម​ទិសដៅថ្មីៗ​ក្នុង​ការទាក់​ទាញ ប្រភេទដើមទុននេះ។ គោលនយោបា​យដ៏ឥតងាករេរបស់វៀត​ណាមនោះគឺ ទាក់​ទាញ​ដោយ​មាន​ការ​ជ្រើស​រើស ផ្ដោតទៅលើការទាក់ទាញ​ គម្រោង FDI ​ដែលអាច​ជួយ​ឧបត្ថម្ភ​សហគ្រាស​ក្នុង​ប្រទេស​ចូល​រួម​ក្នុង​ខ្សែសង្វាក់​តម្លៃពិភពលោក​។
 
ក្នុង​ឱកាសនេះដែរ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានស្នើ អោយ​សម្ព័ន្ធ​ក្រុម​ហ៊ុន​យក​ចិត្តទុក​ដាក់បន្ថែម​ទៀតដល់ការស្រាវជ្រាវអភិវឌ្ឍដើម្បី នាំទីក្រុងហាណូយក្លាយទៅជាមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍរបស់ Samsung ព្រម​ទាំងលើកកំពស់អត្រាមូលដ្ឋានីយកម្មជាបណ្ដើរៗផ​ងដែរ៕  

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ