12/12/2018 09:58 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue ជួបធ្វើការជាមួយ Clermont Group ស្ដីពីការអភិវឌ្ឍធនាគារឌីជីថល

នាព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue បានជួបធ្វើការជាមួយ លោក Richard F. Chandler ប្រធាននិងជាស្ថាបនិកសម្ព័ន្ធក្រុមហ៊ុន Clermont (Clermont Group) របស់ប្រទេសសិង្ហបរី ដែលកំពុងជួយធនាគាររដ្ឋវៀតណាមរៀបចំរចនាសម្ព័ន្ធស្ថាប័នហិរញ្ញវត្ថុឡើងវិញនៅក្នុង​ប្រទេស។


ទិដ្ឋភាពនៃជំនួប (internet)

អញ្ជើញថ្លែងនៅទីនេះ លោក Vuong Dinh Hue បានអះអាងថា រដ្ឋាភិបាលវៀតណាមកំពុងផ្ដោតលើការបញ្ជាណែនាំការអភិវឌ្ឍប្រព័ន្ធទូទាត់ថ្មីនៅវៀតណាម សំដៅធ្វើពិពិធកម្មសេវាកម្មហិរញ្ញវត្ថុ បម្រើតម្រូវការរបស់អង្គការនិងបុគ្គលនៅក្នុងស្រុក ក៏ដូចជាវិនិយោគិនប្រទេសផងដែរ។លោក Vuong Dinh Hue ក៏បានចែករំលែកអំពីតម្រូវការសហប្រតិបត្តិការរបស់វៀតណាមជាមួយសហគ្រាសនានាដូចជា៖ Clermont Group សំដៅរួមចំណែកបង្កើនសមត្ថភាពហិរញ្ញវត្ថុ កែលម្អសកម្មភាពឥណទាន ហិរញ្ញវត្ថុរបស់ធនាគារនានា ក៏ដូចជាធានាសុវត្ថិភាពមូលដ្ឋានទិន្នន័យរបស់អតិថិជនផងដែរ។

នារសៀលថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ក៏បានទទួលជួបលោក Kent Walker អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Google ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ