06/12/2018 09:47 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh អញ្ជើញទទួលជួបឌុចនៃ តំបន់ដែនដី York

នៅក្នុងជំនួបជាមួយឌុចនៃតំបន់ដែនដី York ព្រះរាជបុត្រាអង់គ្លេស Andrew ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាង​ប្រទេសទាំង ពីរនោះ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានសម្ដែងនូវជំនឿថា ដំណើរទស្សនកិច្ចរបស់ព្រះរាជបុត្រានឹងបង្កើតកម្លាំងចលករថ្មីដើម្បីភាគីទាំងពីរបើកពង្រីកកិច្ចសហប្រតិបតិ្តការ ទ្វេភាគី។

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh បានស្នើអោយព្រះរាជវង្សានុវង្សនិងបុគ្គលព្រះរាជបុត្រាអង់គ្លេសលើកទឹកចិត្តមជ្ឈដ្ឋានសហគ្រិនអង់គ្លេសបណ្ដាក់ទុនចូលមកវៀតណាម ព្រមទាំងចលនារដ្ឋាភិបាលនិងដៃគូនានារបស់អង់គ្លេសសហប្រតិបតិ្តការវិនិយោគនិងអភិវឌ្ឍន៍គម្រោងការណ៍ សាកលវិទ្យាល័យវៀតណាម-អង់គ្លេស​ នៅទីក្រុងដាណាំង ក៏ដូចជាជំរុញកិច្ចសហប្រតិបតិ្តការជាមួយវៀតណាមលើវិស័យហិរញ្ញវត្ថុ អប់រំបណ្ដុះបណ្ដាល វិទ្យាសាស្ត្របច្ចេកវិទ្យា ចាប់ផ្ដើមអាជីវកម្មនិងច្នៃប្រឌិត ផងដែរ។

ចំណែកឯព្រះរាជបុត្រា Andrew បានអោយដឹងថា នេះជាដំណើរទស្សនកិច្ចលើកទី៧របស់ទ្រង់មកដល់វៀតណាម ព្រម​ទាំងសម្ដែងនូវគោលបំណងថា វៀតណាមបន្តបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនអង់គ្លេសដែលកំពុងធ្វើសកម្មភាពនៅវៀតណាម ផងដែរ៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ