28/11/2018 09:51 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh ជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា


 ឧបនាយករដ្ឋមន្ត្ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកប្រាក់ សុខុន ( VGP/Hải Minh)

 តបតាមការអញ្ជើញ របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ឧបនាយក​​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា​ លោកប្រាក់ សុខុន​បាន​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ចផ្លូវការនៅវៀតណាម ពីថ្ងៃទី ២៦ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា។

នៅ​ក្នុងជំនួប​ពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh នោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន​បាន​ស្នើ​ឲ្យ​សហគ្រាស​​វៀត​ណាមបន្តពង្រីកការបោះទុនវិនិយោគ ដោ​យអះអាង​ថារាជរដ្ឋាភិបាល​កម្ពុជា​នឹង​ខិត​ខំ​ប្រឹង​ប្រែង​​បង្ក​លក្ខណៈងាយស្រួលសម្រាប់សហ​គ្រាសវៀតណាមនឹង​នរចិត្តក្នុងការបោះទុនវិនិ​យោគ និង​ធ្វើ​អាជីវកម្ម​នៅកម្ពុជា។ ​ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ច​សហប្រតិបត្តិការលើវិស័យអប់​រំ បណ្តុះ​បណ្តាល ទេសចរណ៍​ ជំនួបប្រាស្រ័យ​វប្បធម៌ សំដៅរឹតបន្តឹងសាម​គ្គីភាព​ ក៏ដូចជាអប់រំ​ជំនាន​វ័យក្មេង​អំពីប្រពៃណី​ប្រវត្តិសាស្ត្រ​នៃទំ​នាក់ទំនងរវាង​វៀតណាម​ និង​កម្ពុជា។​
 
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ អនុវត្តន៍​យ៉ាង​សកម្ម​នូវរាល់​កិច្ច​ព្រម​ព្រៀងរបស់ថ្នាក់​ដឹកនាំកំពូលនៃប្រទេសទាំង​ពីរ ចំពោះការងារបោះបង្គោលព្រំដែនគោ​គជាដើម ដើម្បី​រួម​ចណែកនាំទំនាក់ទំនង រ​វាងប្រទេសទាំងពីឲ្យបន្តអភិវ​ឌ្ឍន៍យ៉ាងខ្លាំង​ក្លាថែម​ទៀត​។
 
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទាំងពីររូបបានអះអាងអំពីសារៈសំខាន់ក្នុងការពង្រឹងសាមគ្គីភាព និង​តួនាទី​ជាមជ្ឈមណ្ឌល​របស់អាស៊ានក្នុងស្ថាបត្យកម្មតំបន់ក៏ដូ​ចជារក្សាយ៉ាងរឹងមាំនូវរា​ល់គោល​ដៅ និង​គោលគារ​ណ៍មូលដ្ឋានរបស់​អាស៊ាន។ ភាគីទាំ​ងពីរបាន​ឯកភាពពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​អនុតំបន់​ទន្លេ​មេគង្គ​ និងតំបន់ត្រីកោណអភិវឌ្ឍន៍​កម្ពុជា - ឡាវ - វៀតណាម។​ ភាគីទាំងពីរ​បាន​អះអាង​ថាគាំទ្រ​គ្នាទៅវិញ​ទៅមក និងរួមសហការគ្នាយ៉ាងជិតស្និទ្ធិក្នុងឆ្នាំ ២​០២០ ខណៈដែលវៀតណាមធ្វើជា​ប្រធាន​អាស៊ាន ហើយ​កម្ពុជាទទួល​រៀបចំកិច្ចប្រជុំកំពូល  ASEM លើកទី ​១៣។​

ស្ដីពី​បញ្ហាសមុទ្រខាងកើតនោះ ភាគីទាំងពីរបានអះអាងអំពីពីសារៈសំខាន់ក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព​នៅតំបន់ ដោះស្រាយជម្លោះដោយសន្តិវិធី ដែលឈរលើមូ​លដ្ឋានច្បាប់អន្តរជាតិ និង អនុសញ្ញាអង្គការ​
សហប្រជាជាតិ​ស្ដីពីច្បាប់សមុទ្រ​ឆ្នាំ១៩៨២ (UNCLOS) ជំរុញការចរចាស្ដីពី​ COC និងខិត​ខំប្រឹង​ប្រែង​ទទួល​ឲ្យបាន​ COC ប្រកបដោយប្រសិទ្ធភាព ជាក់ស្ដែ​ង សមស្របនឹងច្បាប់អន្តរជាតិឲ្យបានឆាប់​ៗផងដែរ៕​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ