26/11/2018 09:49 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម


 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន

 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅសារធារណរដ្ឋសង្គម ​និយម​វៀតណាម ពីថ្ងៃទី២៦ ដល់ថ្ងៃទី​២៧ ខែវិច្ឆិកា ​ឆ្នាំ២០១៨ ដើម្បី​ពិភាក្សា​អំពីមធ្យោបាយលើកក​ម្ពស់ កិច្ចសហប្រតិប​ត្តិការទ្វេភាគីលើបញ្ហាផ្សេងៗ ​ក្នុងនោះ មាន​ការផ្លាស់​ប្ដូរ​គណប្រតិភូ​ជាន់​ខ្ពស់រវាងប្រទេសទាំងពីរ ​ក៏ដូចជា សហការគ្នាក្នុងក្របខ័ណ្ឌសហប្រតិបត្តិ​ការ​តំបន់ និង​ពហុភាគី​។
 
ក្នុងអំឡុង​ពេលទស្សនកិច្ច ឧបនាយករដ្ឋមន្ត្រី រ​ដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរ​ជាតិ ​លោក ​ប្រាក់ សុខុន នឹ​ងប្រជុំទ្វេភាគី​ជាមួយលោក Pham Binh Minh ឧបនាយករដ្ឋម​ន្ត្រី រដ្ឋមន្ត្រីការ​បរទេស​វៀត​ណាម និង​ជួប​សម្ដែង​ការគួរសម​ជាមួយលោក Nguye​n Xuan Phuc នាយករដ្ឋមន្ត្រីវៀត​ណាម៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ