05/11/2018 11:14 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយគណៈប្រតិភូសហគ្រាសបារាំង

នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូសហគ្រាសនិងសហគ្រិននៃសម្ព័ន្ធសមាគមអង្គភាពអាជីវកម្មបារំាង។

ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយគណៈប្រតិភូសហគ្រាសបារំាង

នៅក្នុងជំនួបនេះ លោក Vuong Dinh Hue បានអះអាងថា ការដែលមានអង្គភាពអាជីវកម្មបារាំងជាច្រើនបាន​មកស្វែងរកឱកាសវិនិយោគនៅវៀតណាមគឺជាឱកាសមួយដើម្បីភាគីទាំងពីរផ្ទៀងស្តាប់នូវទស្សនៈពីគ្នាទៅវិញទៅមក និងរួមគ្នាជម្រុញកិច្ចសហប្រតិបត្តិការនិងការវិនិយោគរវាងវៀតណាមនិងបារាំងឲ្យកាន់តែទទួល​បានផ្លែផ្កា។

គណៈប្រតិភូនេះ រួមមានសហគ្រាសនិងសហគ្រិនបារាំងជិត ៥០ នាក់ ដឹកនាំដោយ លោក Thierry Mathou ប្រធាននាយកដ្ឋានអាស៊ីនៃក្រសួងការបរទេសបារាំង ដែលមកស្វែងយល់ពីឱកាសវិនិយោគនៅវៀតណាម ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្រ្តីបារាំង លោក  Édouard Philippe ផង​ដែរ​។​

លោក Thierry Mathou បានលើកឡើងថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងភាគីទាំងពីរអាចឆ្ពោះទៅការអភិវឌ្ឍល្អជាងនេះទៅទៀត ព្រមទាំងជឿជាក់ថា បារាំងមានបទពិសោធន៍ពេញលេញ​លើវិស័យមួយចំនួនដូចជា ប្រឆាំងទំនិញក្លែងបន្លំកម្ម សិទ្ធិបញ្ញា ការថែទាំសុខភាព ការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល និងទីក្រុងឆ្លាតវៃសម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ