20/10/2018 12:49 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh ជួបសម្តែងការគួរសមប្រធានសភាជាន់ទាបអ៊ីតាលី


 ទិដ្ឋភាពនៃជំនួប 

 នាថ្ងៃទី១៨ ​ខែតុលា ឆ្នាំ​២០១៨ ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍វៀតណាម លោក Truong Hoa Binh បានអញ្ជើញ ជួប​ពិភាក្សា​ការងារជាមួយប្រធានសភាជាន់ទាបអ៊ីតាលី លោក Roberto Fico ។
 
ក្នុង​ជំនួបនេះ ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh បានសង្កត់ធ្ងន់ថា ភាព ជា​ដៃគូយុទ្ធ​សាស្ត្រ​រវាង​វៀត​ណាម​និង​អ៊ីតាលីកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យ តាំងពីនយោបាយ​រហូតដល់​ការទូត​និង​ពាណិជ្ជកម្ម​។ លោ​កឧបនាយករដ្ឋមន្រ្តី Truong Hoa Bin​h បានសម្តែងនូវក្តីសង្ឃឹម​ថា ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​និងវិនិយោគរវាងវៀតណា​មនិងអ៊ីតាលីនឹងត្រូវបាន​អភិវឌ្ឍន៍បន្ថែ​មទៀត ស្របតាម​សក្តានុពល​និង​ភាព​រឹងមាំ​ នៃប្រទេសទាំងពីរខិតខំនាំមកនូវពាណិ​ជ្ជកម្មទ្វេភាគីឡើងទៅដល់ ៦ ពាន់ លា​នដុល្លារ​អាមេរិក​។ ឧបនាយក​រដ្ឋមន្រ្តីលោក Truong Hoa Binh បានស្នើររដ្ឋស​ភា អ៊ីតាលីគាំទ្រ​ការចុះហត្ថ​លេខាលើកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីវៀត​ណាម - EU (EVFTA) ។

ចំណែក​លោក Roberto Fico ប្រធានសភាជាន់ទាបអ៊ីតាលី បានវាយ​តំលៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​សេដ្ឋកិច្ច​សង្គម​និង​សមាហរណកម្មអន្តរជាតិដែលវៀតណាមទទួលបាន។ ប្រធានសភាជាន់​ទាបអ៊ីតាលី​បាន​យល់​ព្រម​ជាមួយ​នឹង​ឧបនាយក​រដ្ឋមន្រ្តីអចិន្ត្រៃយ៍ Truong Hoa Binh អំពីភាពចាំបាច់ នៃការបង្កើនការជួបប្រាស្រ័យ រវាងប្រទេស​ទាំងពីរនិងរវាងរដ្ឋសភានៃប្រទេសទាំងពីរ ព្រមទាំងអះអាងថា អ៊ីតាលីត្រៀមខ្លួន​ជាស្រេច​រួម​ជា​មួយ​​វៀតណាម​ក្នុងការជម្រុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ក៏ដូចជា​នៅក្នុងវិស័យដទៃ​ទៀតដូច​ជាសុខាភិ​បាល​ ទេសចរណ៍និង​ការអប់រំដើម្បីផ្តល់​ផលប្រយោជន៍​ល្អបំផុត​ដល់​ប្រជាជន​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ