15/10/2018 09:20 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue៖ សហករណ៍ត្រូវធ្វើជាស្ពានតភ្ជាប់រវាងកសិករជាមួយសហគ្រាស

នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ មជ្ឈឹមសមាគមន៍កសិករវៀតណាមសហការជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនិងក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម បានរៀបចំវេទិកាកសិករជាតិលើកទី៣។

 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ថ្លែងនៅវេទិកា

អញ្ជើញថ្លែងនៅវេទិកានេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានឲ្យដឹងថា វៀតណាមមានមុខទំនិញកសិផលចំនួន១០មុខដែលមានទំហំនាំចេញប្រមាណជាង ១ ពាន់លានដុល្លាអាមេរិក។ ប៉ុន្តែ តាមលោកឧបនាយករដ្ឋមន្រ្តីថា ត្រូវជំរុញការតភ្ជាប់រវាងរដ្ឋ សហគ្រាស សហករណ៍និងកសិករ ក្នុងនោះ សហករណ៍ដើរតួនាទីដ៏សំខាន់ណាស់ ដោយធ្វើជាស្ពានតភ្ជាប់រវាងកសិករជាមួយសហគ្រាស។ លោកសន្យាថា រដ្ឋាភិបាលនឹងបន្តកែលំអថែមទៀតនូវគោលនយោបាយ ដើម្បីជំរុញការអភិវឌ្ឍកសិកម្មនិងពន្លឿនពាណិជ្ជកម្មវិនិយោគផងដែរ។

នៅវេទិកាលើកនេះ តំណាងកសិករនៅតំបន់នានានៅទូទាំងប្រទេសបានលើកសំណួរជាច្រើនចំពោះអ្នកជំនាញសេដ្ឋកិច្ច អ្នកតាក់តែងគោលនយោបាយ និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធនានាស្ដីពីបញ្ហាជាច្រើនដូចជាការកសាងគុណភាព រូបភាពសម្រាប់កសិផលវៀតណាម ការអភិវឌ្ឍទីផ្សារ ការតភ្ជាប់រវាងសហគ្រាសជាមួយកសិករ គោលនយោបាយទប់ទល់នឹងការគាំពារកសិផលនៃប្រទេសនាំចូល ជាដើម។       

វេទិកាកសិករជាតិលើកទី៣ជាសកម្មភាពនៅក្នុងក្របខ័ណ្ឌកម្មវិធី “កសិករវៀតណាមគួរឲ្យមោទនៈ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ