11/10/2018 10:11 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអង់គ្លេសនិងអៀរឡង់ខាងជើង

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអង់គ្លេសនិងទទួលបានសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើងលោក Jeremy Hunt ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអង់គ្លេស។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេសលោក Liam Fox 

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេសលោក Liam Fox ។ ភាគីទាំងពីរបានយល់ស្របវាយតម្លៃថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរមានការអភិវឌ្ឍន៍យ៉ាងវិជ្ជមានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម Pham Binh Minh បានសម្តែងនូវក្តីសង្ឃឹមថា ចក្រភពអង់គ្លេសនឹងបន្តគាំទ្រវៀតណាមក្នុងការបង្កើនទំនាក់ទំនងជាមួយសហភាពអឺរ៉ុប (EU) និងជម្រុញ EU ឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ក្នុងពេលឆាប់ៗនេះ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនធំៗមួយចំនួនរបស់អង់គ្លេសផងដែរ។  ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh ក៏បានអញ្ជើញថ្លែងនៅវេទិកាធុរកិច្ចវៀតណាម - ចក្រភពអង់គ្លេសដោយអះអាងថា វៀតណាមជានិច្ចកាលបើកទ្វារស្វាគមន៍សហគ្រាសនិងអាជីវករអង់គ្លេស ព្រមទាំងអះអាងថា វៀតណាមនិងរួមចំណែក ដើម្បីអនាគតសម្បូររុងរឿងសម្រាប់សហគ្រាសក៏ដូចជាប្រ ជាជននៃប្រទេសទាំងពីរផងដែរ។

នៅក្នុងវេទិកានេះឧបនាយករដ្ឋមន្រ្តីបានអញ្ជើញជាសាក្សីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) រវាងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) និងក្រុមប្រឹក្សាពាណិជ្ជកម្មអង់គ្លេស - អាស៊ាន (UKABC)ផងដែរ ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ