28/09/2018 10:29 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh អញ្ជើញជាអធិបតីពិធីបំផុសចលនា គាំទ្រវៀតណាមចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃអ.ស.ប

 បន្ត​​សកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំទូទៅ មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាល ៧៣ ដែល​បាន​ប្រារព្វ​ធ្វើឡើងនៅទី​ក្រុងញូវយ៉ក (សហរដ្ឋអាមេ រិក​)ថ្ងៃទី២៦ ខែកញ្ញា​ ឧបនាយ​ករដ្ឋមន្ត្រី​និងជា​រដ្ឋមន្ត្រីការ​បរទេស​​វៀត​ណាម លោក Pham Binh Minh​ បានដឹកនាំពិធីចលនា​អ្នកគាំទ្រ​វៀត​ណាម​ដើម្បី​ឈរឈ្មោះជា​សមាជិក​​មិនអចិន្ត្រៃយ៍​នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជា​តិអាណត្តិ២០២០-២​០២១​។

 
 ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ TTXVN) 

ថ្លែង​នៅក្នុងពិធីដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាង ១០០ រូប ដែលជា​រដ្ឋមន្រ្តី​ការ​បរទេស​និង​ជាឯ​កអគ្គរដ្ឋទូត តំណាងប្រទេស​ជាសមាជិករបស់អង្គការសហប្រជាជា​តិ ឧបនាយក​រដ្ឋមន្រ្តីនិង​ជារដ្ឋ​មន្រ្តីការ​បរទេស​លោក Pham Binh Minh បានសង្កត់ធ្ង​ន់ ការចុះឈ្មោះ​ជាបេក្ខភាព​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រ​ជាជាតិ បានបង្ហាញនូវគោលនយោបាយបរទេស សន្ដិភាព ឯករាជ្យ ម្ចាស់ការ ខ្លួនទីពឹងខ្លួន ក៏ដូចជា​បំណង​ប្រាថ្នា​របស់វៀតណាម បានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមនៃសហគមន៍អន្តរជាតិ ដើម្បីសន្តិភាព​ សន្តិសុខនិងការអភិវឌ្ឍប្រកប ដោយចីរភាព។
 
លោកបានលើក​ឡើងថា ប្រសិនបើត្រូវបានជាប់ឆ្នោត វៀតណាមសន្យាថានឹងខិតខំ ជម្រុញឲ្យមានការសន្ទនា និងកិច្ចសហ​ប្រតិបត្តិការដើម្បីទប់ស្កាត់ជម្លោះនិងដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំងពង្រឹងកិច្ច​សហប្រតិបត្តិការ​រវាងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងអង្គការនានាក្នុងតំប​ន់។ ឧបនាយក​រដ្ឋ​មន្ត្រី​ Pham Binh Minh បានជឿជាក់ថា ជាមួយនឹងការគាំទ្រពីប្រទេសទាំងអស់នេះ វៀត​ណាម​នឹង​បំពេញ​ល្អនូវតួនា​ទីជាសមាជិក​នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិដើម្បីរួមចំណែកដល់ការ​ធានាសន្តិភាព និង​សន្តិសុខ​ក្នុងតំបន់និងពិភពលោក។
 
ក្នុងថ្ងៃដដែល​  លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញ​ជួបសន្ទនាទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី អ៊ុយក្រែន ស្លូវ៉ាគី ស្លូវេនី អ៊ូហ្គង់ដា, អេក្វាឌ័រនិង​ទ​ទួលជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ផងដែរ។
 
នៅក្នុងជំនួប​ទាំងអស់នេះ ឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានអះអាងថា វៀតណាម​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បីបំ​ពេញ ល្អនូវតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-​២០២១។ លោកក៏បានស្នើឲ្យដៃគូនានានៃសហភាពអឺរ៉ុប (EU) គាំទ្រនិងជម្រុញការចុះហត្ថលេ ខាលើកិច្ចព្រម​​ព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុ​ប (EVFTA)៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ