09/09/2018 09:48 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តី លោក Vuong Dinh Hue ទទួលជួបជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ Kookmin របស់កូរ៉េខាងត្បូង

នារសៀលថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអញ្ជើញទទួលជួបសន្ទនាជាមួយលោក Yoon Jong Kyoo ប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Kookmin របស់កូរ៉េខាងត្បូង (KB)។

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួួយលោក Yoon Jong Kyoo
ប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Kookmin របស់កូរ៉េខាងត្បូង (KB)។

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអះអាងថា រដ្ឋាភិបាលវៀតណាមតែងតែគាំទ្រនិងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនក្នុងទាំងក្នុងស្រុកនិងបរទេស ក្នុងនោះ មានវិនិយោគិនកូរ៉េខាងត្បូងនិងសម្ព័ន្ធក្រុមហ៊ុន KB ពង្រីកសកម្មភាពធ្វើអាជីកម្មនៅវៀតណាមដោយឈរលើមូលដ្ឋាននៃការប្រតិ បត្តិតាម បទប្បញ្ញត្តិដែលពាក់ព័ន្ធនឹងច្បាប់វៀតណាម។

ឧបនាយករដ្ឋមន្រ្តី លោក Vuong Dinh Hue ក៏វាយតំលៃខ្ពស់ចំពោះសកម្មភាពរបស់សម្ព័ន្ធក្រុមហ៊ុន KB ក្នុងការជួយឧបត្ថម្ភដល់គ្រួសារមានចំណូលទាបនិងកុមារក្រីក្រនៅតាមមូលដ្ឋាននៃប្រទេសវៀតណាម ព្រមទាំងផ្សព្វផ្សាយកម្មវិធីអប់រំភាសាកូរ៉េ នៅវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ