02/09/2018 07:35 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ទទួល ជួបសវនាការអភិបាលទីក្រុង Chongqing ប្រទេសចិន

នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ក្នុងជំនួបសវនាការជាមួយអភិបាលទីក្រុង Chongqing ប្រទេសចិន លោក Tang Liangzhi ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស​វៀត​ណាម​ លោក Pham Binh Minh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការបង្កើនកិច្ចសហប្រតិបតិ្តការ ដើម្បីផលប្រយោជន៍សម្រាប់ភាគីទាំងពីរជាមួយបណ្ដាតំបន់នៃប្រទេសចិន ក្នុងនោះមានទីក្រុង Chongqing ទៀតផង។

 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh
ទទួលជួបសវនាការអភិបាលទីក្រុង Chongqingលោក Tang Liangzhi (រូបថត៖ TTXVN)


លោក Pham Binh Minh បានស្នើឲ្យទីក្រុង Chongqing បង្កើនការជួបប្រាស្រ័យមិត្តភាព ចែករំលែកបទពិសោធន៍អំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាមួយតំបន់នានារបស់វៀតណាម ជួយឧបត្ថម្ភកែលំអប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែន បង្កើនការនាំចូលមុខទំនិញជាឧត្តមភាពរបស់វៀតណាម រួមចំណែកជំរុញការផ្លាស់ប្ដូរ ពាណិជ្ជកម្មទ្វេភាគីវៀតណាម ចិនឲ្យមានការអភិវឌ្ឍដោយសមភាពនិងចីរភាព។

រីឯខ្លួនវិញ អភិបាលទីក្រុង Chongqing លោក Tang Liangzhi បានអះអាងថា ទីក្រុង Chongqing ជានិច្ចកាលយកចិត្តទុកដាក់ដល់ការបង្កើនទំនាក់ទំនងមិត្តភាព សហប្រតិបតិ្តការជាមួយក្រសួង ស្ថាប័ននិងតំបន់នានានៃប្រទេសវៀតណាម  ព្រមទាំងត្រៀមខ្លួនជាស្រេចជំរុញកិច្ចសហប្រតិបតិ្តការវិនិយោគ ពាណិជ្ជកម្ម ត​ភ្ជាប់​មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ រួមចំណែកពង្រឹងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងចិននិងវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ