25/08/2018 09:45 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam អញ្ជើញចូល​រួម​សន្និសីទត​ភ្ជាប់​មូលដ្ឋាន​ផ្គត់ផ្គង់ថ្នាំឱសថ​


 ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam (នៅកណ្ដាល) ចុចប៉ូតុងតភ្ជាប់បណ្ដាញមូលដ្ឋានផ្គត់ផ្គងថ្នាំឱសថ

 នាព្រឹកថ្ងៃទី២៤ ខែសីហា នៅខេត្ត Hung Yen ភាគខាងជើងវៀតណាម ក្រសួង​សុខាភិបាល​បាន​រៀប​ចំ​សន្និ​សីទ​អនឡាញ់ទូទាំ​ងប្រទេស​អំពីការអនុវត្តបច្ចេកវិទ្យាព័ត៌មានតភ្ជាប់បណ្ដា​មូលដ្ឋានផ្គត់ផ្គង់ថ្នាំឱ​សថ។

ថ្លែង​មតិនៅទីនេះ លោក Vu Duc Dam បានឲ្យដឹងថា វៀត​ណាម​មាន​អត្រា​ស៊ាំនឹង​ថ្នាំផ្សះដ៏​ខ្ពស់បំផុត​លើពិភពលោក។ នាបច្ចុប្បន្ន​ ប្រជាជន​ក៏ដូច​ជាស្ថាប័ន​គ្រប់គ្រង​មិនទាន់​មាន​ឧបករណ៍​ណាមួ​យ​ដើម្បី​ណែនាំ​អំពីប្រភព​ដើម កាលបរិច្ឆេទផុតកំណត់​ និងប្រសិទ្ធភាពនៃថ្នាំឱសថនៅឡើយ។ ​ដោយហេតុ​នេះ ចាំបាច់​ត្រូវ​សម្រេច​ឲ្យបានឆាប់​ៗការតភ្ជាប់តាមបណ្ដាញអ៊ីនធឺណែតរវាងមូលដ្ឋាន​លក់រាយថ្នាំឱសថប្រមាណ​៦១ពាន់កន្លែង​ក្នុងទូទាំង​ប្រទេស។ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖​

​“ការតភ្ជាប់បណ្ដាញមូលដ្ឋានលក់ថ្នាំឱសថនឹងជួ​យលុ​បបំបាត់ អំពើលួចបន្លំក្នុងការធ្វើផលិតក​ម្ម អាជីវកម្ម​ថ្នាំឱសថ​។ ការចូលរួមបណ្ដាញតភ្ជាប់នេះគឺជាកា​តព្វកិច្ច ជាការទទួលខុសត្រូវចំ​ពោះស​ង្គម ដើម្បី​សុខ​ភាព​របស់​ប្រជាជន​ទាំង​មូល”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ