25/08/2018 09:45 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស លោក Pham Binh Minh ទទួល​ជួបជាមួយ​អនុរដ្ឋមន្ត្រីក្រសួងការ​បរទេសឡាវ​


 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh
អញ្ជើញទទួលជាមួយអនុរដ្ឋមន្ត្រីការបរទេសឡាវ លោកស្រី Khamphau Ernthavan

 នារសៀល​ថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសឡាវ លោកស្រី Khampau Ernthavan មកសម្តែងការគួរសមក្នុងឱកាសមកវៀតណាម ចូលរួមជាសហអធិបតីការពិគ្រោះយោបល់ នយោបាយ​​ថ្នាក់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម-ឡាវលើកទី៣។

នៅក្នុងជំនួប​នេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន​សម្តែង​ក្តី​សោម​នស្សរី​ករាយចំពោះការអភិវឌ្ឍថ្មីនៃទំនាក់ទំនង​មិត្ត ភាពជាប្រពៃណី សាមគ្គីភាព​ពិសេសនិ​ង​កិច្ច​សហប្រតិ​បត្តិការ​លើគ្រប់វិស័យវៀត ណាម - ឡាវក៏ដូចជា ទំនាក់ទំ​នង​សហប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​​​រវាង​ក្រ សួងការបរទេសនៃប្រទេ​សទាំងពីរ។ ដោយ​បានសង្កត់​ធ្ងន់​នូវសារៈ​សំខាន់​នៃយន្ត​ការ​ពិគ្រោះ​យោបល់​​នយោបាយ​ ថ្នាក់អនុរដ្ឋមន្ត្រីការ​ប​រទេស ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេសវៀ​តណាម ​​លោក ​Pham Binh Minh បានស្នើឲ្យភាគីទាំងពីរ ផ្លាស់ប្តូរដោយស្មោះត្រង់ សំដៅ​រួមចំណែក​នាំទំនាក់​ទំនង​សហប្រតិ​បត្តិការ រវាង​ប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ​ពីមួយថ្ងៃទៅមួ​យថ្ងៃ។

រីឯខ្លួន​វិញ អនុរដ្ឋមន្ត្រីការបរទេសឡាវ លោកស្រី Khamphau Ernthavan បានអះអាងថា រាល់យន្ត​ការ​ពិគ្រោះ​យោបល់​​ប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ​និងការ​ពិគ្រោះ​យោបល់​នយោបាយ​ថ្នាក់​អនុរដ្ឋមន្ត្រី​ការបរទេស​ដែលជា គោលគំនិតរបស់ឧប នាយករដ្ឋមន្ត្រី រ​ដ្ឋមន្ត្រីការបរទេសវៀត​ណាម Pham Binh Minh នោះ បាន​រួមចំណែក​ជាក់ស្តែង​ទៅក្នុង​ការពង្រឹង​និងបង្កើន​ទំនាក់ទំនង​ពិសេស​រវាងប្រទេស​ទាំងពីរ​និយាយ​​រួមនិង​កិច្ច​សហប្រតិបត្តិការរវាងក្រសួងការបរ​ ទេសនៃប្រទេសទាំងពីរនិយាយដោយ​ឡែក។

សូមគូស​បញ្ជាក់ថា នាថ្ងៃទី២៤ខែសីហា ការពិគ្រោះយោបល់នយោបាយវៀតណាម-ឡាវលើកទី៣បានប្រារព្ធ​ក្រោម​អធិបតី​របស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោ​ក Le Hoai Trung និងអនុរដ្ឋមន្ត្រីកា​របរទេស​ឡាវ លោក​ Khamphau Ernthavan ផង ​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ