28/07/2018 11:23 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតកាណាដា


 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម លោកស្រី Ping Kitnikone 

 នាថ្ងៃទី២៦ ខែ​កក្កដា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Bin​h Minh បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម លោកស្រី Ping Kitnikone ​ដែលមកជម្រាបលាបញ្ជប់បេសកកម្មការទូតនៅវៀតណាម។
 
ក្នុងជំនួប​នេះ លោក Pham Binh Minh បានអះអាងថា វៀតណាម​គោរព​នូវ​ទំនាក់​ទំនង​ភាព​ជាដៃ​គូយុទ្ធ​សាស្ត្រ​លើគ្រ​ប់ជ្រុងជ្រោយជាមួយកាណាដា។ ភាគីទាំងពីរបានឯកភាពថា គប្បីជម្រុញកិច្ច​សហប្រតិបត្តិការ​លើគ្រប់​វិស័យ​ ក៏ដូចជានៅក្នុងបណ្តាអង្គការនិងយន្តការពហុភាគី ដូចជា អង្គការសហប្រជាជាតិ អង្គការ Francophonie អាស៊ាន និង CPTPP។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh  ​បានស្នើឲ្យលោកស្រីឯកអគ្គរដ្ឋទូត ទោះបីជាស្ថិតក្នុងថានៈណាក៏ដោយ នឹងបន្តផ្តោតការយក​ចិត្ត​ទុក​ដាក់​រួម​ចំណែកជម្រុញទំនាក់ទំនងរវា​ងប្រទេសទាំងពីរ វៀតណាម-កាណាដា​ផងដែរ។
 
រីឯ​ខ្លួន​វិញ ឯកអគ្គរដ្ឋទូតកាណាដា លោកស្រី Kitnikone បានថ្លែងអំណរ​គុណ​ចំពោះការ​ជួយ​ឧបត្ថម្ភ​របស់​ក្រសួង​ការបរទេស​វៀតណាមក្នុងអាណត្តិបំពេញបេសកម្មការ ទូត​របស់លោកស្រី និងចាត់ទុក​ នេះជា​កត្តា​សំខាន់​ ដើម្បីលោកស្រីអាចបំពេញល្អតួនាទីជាស្ពានតភ្ជាប់​ទំនាក់ទំនងរវាងប្រទេ​សទាំ​ងពីរ៕​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ