21/07/2018 11:31 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការ មជ្ឈឹមទទួលបន្ទុកសុវត្ថិភាព

 នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam បាន​​អញ្ជើញ​ធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការ មជ្ឈឹមទទួលបន្ទុកសុវត្ថិភាពចំណីអាហារ។ 
 
នៅទីនេះ លោ​ក Vu Duc Dam បាន សំណូមពរឲ្យក្រសួង ស្ថាប័នមានសមត្ថកិច្ចនានាត្រូវការបង្កើនការគ្រប់គ្រង គុណភាពអាហារ​បំប៉ន់ក៏ដូចជាការផ្សព្វផ្សាយតាមរយៈមធ្យោបាយផ្សព្វផ្សាយ សាធារណៈ និងបណ្ដាញសង្គម។
 
“ខ្ញុំសំណូមពរឲ្យ​ប្រធាននាយកដ្ឋានសុវត្ថិភាពចំណីអាហារ បង្កើតបញ្ជី ឈ្មោះអាហារ​បំប៉ន់​ដែលរំលោភ​ទៅលើការ​ផ្សព្វផ្សាយ ហើយផ្ញើរឲ្យ​ក្រសួង ព័ត៌មាននិង​គមនាគមន៍​ដើម្បី​សហការដោះ​ស្រាយ​។ ចំពោះកា​រផ្សាយពាណិជ្ជ​កម្មខុស ក្រសួង​សុខាភិបាលត្រូវ​ការនាំចេញអនុសាសន៍ថា៖​ ផលិតផលនេះបានផ្សព្វ​ ផ្សាយខុសពីការពិត សុំប្រជាជ​នមិនជឿទេ។ ហើយវិទ្យុសម្លេង​និងស្ថានីយ៍ ទូរ​ទស្សន៍វៀតណាម មាន​ភារកិច្ច​ផ្សព្វផ្សាយ​អនុសាសន៍​នេះ”​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ