20/07/2018 14:32 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតម៉ូសំប៊ិក

 នារសៀលថ្ងៃទី១៨ ខែកក្កដា ​ឆ្នាំ​២០១៨ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋម៉ូសំប៊ិក លោក Leonardo Rosario Manuel Pene ក្នុង​ឱកាស​លោក មកទទួលបេសកកម្មការទូតនៅវៀតណាម។
 
នៅក្នុង​ជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរនូវវិធានការជាក់ស្តែងជាច្រើន សំដៅនាំកិច្ច​សហប្រតិ​បត្តិការ​លើវិស័យ​សំខាន់ៗដូចជា កសិកម្ម ប្រៃសណីយ៍ អប់រំនិងសុខាភិ បាល ឲ្យកាន់តែស៊ីជម្រៅ រួម​ទាំងបើក​ទូលាយកិ​ច្ចស​ហប្រតិបត្តិការលើវិស័យមួយចំនួនទៀតដែលប្រទេសទាំងពីរមានសក្កានុភាពដូចជា គមនាគម​ន៍ដឹក​ជញ្ជូន​ រុករករ៉ែ ប្រេងនិងឧស្ម័ន។ ជាពិសេស បង្កលក្ខណៈជួបប្រាស្រ័យ​ប្រជាជន​និងកិច្ច​សហប្រតិបត្តិការ​រវាងសហគ្រាសនៃប្រទេសទាំងពីរ។
 
ឯកអគ្គរដ្ឋទូត លោក  Leonardo Rosario Manuel Pene បានសន្យា នឹងធ្វើឲ្យកាន់ តែស៊ីជម្រៅថែ​មទៀត​ទំនាក់​ទំនង​មិត្តភាពរវាងប្រទេសទាំងពីរក្នុងអាណត្តិការទូតរបស់ខ្លួន ដោយខិត​ខំប្រឹងប្រែង​បង្កើនទំហំ​ពាណិជ្ជកម្មទ្វេ​ភាគី និងទាក់ទាញការចូលរួមពីវិនិ​យោគិនទាំងវៀតណាមនិងម៉ូ​សំប៊ិចផង​ដែរ៕​

 

តា​ម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ