11/07/2018 09:49 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ចូលរួមពិធីលើកតម្កើងសហគ្រាស ទេសចរណ៍ជួរមុខវៀតណាម

នាយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam បានអញ្ជើញចូលរួមពិធីលើកតម្កើងសហគ្រាសទេសចរណ៍ ជួរមុខវៀតណាមនិងប្រគល់ជូនពានរង្វាន់ទេសចរណ៍​វៀត​ណាម​ឆ្នាំ២០១៨ ក្នុងឱកាសរំលឹកខួបលើកទី៥៨ទិវាបង្កើតផ្នែកទេសចរណ៍វៀតណាម (ថ្ងៃទី៩ កក្កដា ឆ្នាំ១៩៦០-ថ្ងៃទី៩ កក្កដា ឆ្នាំ២០១៨)។

ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ចូលរួមពិធីលើកតម្កើងសហគ្រាស ទេសចរណ៍ជួរមុខវៀតណាម  (រូបថត៖ laodong.com.vn)

ដោយឆ្លងកាត់រយៈពេល៥៨ឆ្នាំ ឋានៈរបស់ទេសចរណ៍វៀតណាមត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុង​រយៈ​ពេល ៣ ឆ្នាំកន្លងមក ផ្នែកទេសចរណ៍វៀតណាមដណ្ដើមបានកំណើន៣០%អំពីបរិមាណភ្ញៀវទេសចរអន្តរជាតិដែលរួមវិភាគទានប្រកបដោយប្រសិទ្ធភាពទៅ ក្នុងកំណើន GDP ជាតិ។ ក្នុងឆ្នាំ២០១៨ ផ្នែកទេសចរណ៍វៀតណាមប្ដេជ្ញាចិត្តសម្រេចបានគោលដៅទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ១៦ លាននាក់ ភ្ញៀវ ទេសចរ​ជាតិចំនួន៨២លាននាក់។

នៅពិធីនេះដែរ គណៈចាត់តាំងបានប្រគល់ពានរង្វាន់ការប្រឡងសរសេរដោយប្រធាបទ “វៀតណាម-ភាពស្រស់ស្អាតគ្មានទីបញ្ចប់”។ បំផុសឡើងចាប់ពី ខែតុលាឆ្នាំ២០១៧ ការប្រឡងនេះទទួលបានអត្ថបទប្រឡងចំនួន​៤០០​របស់អាណិកជនវៀតណាមនៅឯបរទេស ភ្ញៀវទេសចរអន្តរជាតិនិងជនបរទេស កំពុងរស់នៅវៀតណាម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ