09/07/2018 09:55 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Truong Hoa Binh ទៅសាកសួរសុខទុក្ខ ជូនអំណោយចំពោះវីរៈអ្នកម្ដាយវៀតណាម

ក្នុងឱកាសរំលឹកខួបលើកទី៧១ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧ កក្កដា) នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh បានទៅសាកសួរសុខទុក្ខជូនអំណោយចំពោះវីរៈអ្នកម្ដាយ​វៀត​ណាម គ្រួសារ គោលនយោបាយ គ្រួសារក្រីក្រ និងសិស្សានុសិស្សក្រីក្ររៀនសូត្រពូកែនៅទីរួម ស្រុក Cai Lay និងស្រុក Cai Lay ខេត្ត Tien Giang និងបណ្ដាស្រុកនៅតំបន់ Dong Thap Muoi នៃខេត្ត Long An ភាគខាងត្បូងវៀតណាម។


ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Truong Hoa Binh ទៅសាកសួរសុខទុក្ខ ជូនអំណោយ
ចំពោះវីរៈអ្នកម្ដាយវៀតណាម (រូបថត៖ TTXVN)

លោក Truong Hoa Binh អះអាងថា ការថែទាំ លើកស្ទួយជីវភាពរស់នៅ ទាំងខាងសម្ភារៈនិងស្មារតីរបស់វីរៈអ្នកម្ដាយ​វៀតណាម យុទ្ធជនពិការ និងគ្រួសារមានគុណូបការៈចំពោះបដិវត្តន៍នោះគឺគោលជំហរមុនក៏ដូចជាក្រោយរបស់បក្ស និងរដ្ឋ ដែលបង្ហាញនូវសតិអារម្មណ៍សីលធម៌ប្រពៃណី “ផឹកទឹកនឹកដល់ប្រភពដើម” របស់ប្រជាជាតិ​វៀត​ណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ