08/07/2018 13:31 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅរ៉ូម៉ានី

ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសរ៉ូម៉ានីលោក Teodor Melescanu ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅរ៉ូម៉ានីចាប់ពីថ្ងៃ​ទី​៦​ដល់​ទី៧ កក្កដា ឆ្នាំ២០១៨។

 

នៅក្នុងជំនួបជាមួយអនុប្រធានសភាជាន់ទាបរ៉ូម៉ានីលោកស្រី Mihalcescu ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានអះអាងនូវគោលបំណងរបស់រដ្ឋាភិបាលវៀតណាមចង់បន្តពង្រឹងនិងពង្រីក​ទំនាក់ទំនងលើគ្រប់វិស័យជាមួយរ៉ូម៉ានី ពិសេសគឺវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ។ អនុប្រធានសភាជាន់ទាបលោកស្រី Mihalcescu អះអាងថា រដ្ឋសភារ៉ូម៉ានីគាំទ្រការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាមសហភាពអឺរ៉ុប (EVFTA) យ៉ាងឆាប់ៗ ហើយនឹងអនុម័តលើកិច្ចព្រមព្រៀងគាំពាវិនិយោគ (IPA) ក្រោយពីកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការ។

លោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសរ៉ូម៉ានី លោក Teodor Melescanu (រូបថត៖ ក្រសួងការបរទេសវៀតណាម)

នៅក្នុងជំនួបចរចាជាមួយលោក Pham Binh Minh រដ្ឋមន្រ្តីការបរទេសរ៉ូម៉ានី លោក Teodor Melescanu អះ​អាង​ថា​ វៀតណាមបាននិងកំពុងជាដៃគូសំខាន់របស់រ៉ូម៉ានីនៅទ្វីបអាស៊ីនិងតំបន់អាស៊ីអាគ្នេយ៍ ហើយសម្ដែងគោលបំណងថា ភាគីទាំងពីរនឹងខិតខំប្រឹងប្រែងដើម្បីនាំទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី អភិវឌ្ឍន៍ប្រកបដោយជាក់ស្ដែងនិងប្រសិទ្ធភាពលើគ្រប់វិស័យ។

ភាគីទាំងពីរក៏ឯកភាពថា បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ទេសចរណ៍ វិទ្យាសាស្ត្រ បច្ចេកទេស ហើយពិចារណាលើការបញ្ជូនពលករមានជំនាញខ្ពស់របស់វៀតណាមទៅធ្វើការនៅរ៉ូម៉ានីផងដែរ។ ភាគីទាំងពីរក៏ស្រុះចិត្តគំនិតលើការរក្សាសុខសន្តិភាព ស្ថិរភាពក្នុងតំបន់និងលើពិភពលោក ដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅរ៉ូម៉ានី - ảnh 2ជំនួបជាមួយនាយករដ្ឋមន្រ្តីរ៉ូម៉ានីលោកស្រី Viorica Dancila

នៅក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីរ៉ូម៉ានីលោកស្រី Viorica Dancila ភាគីទាំងពីរបានឯកភាពលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មឲ្យមានការអភិវឌ្ឍដ៏សក្តិសមនឹងទំនាក់ទំនងនយោបាយកិច្ចការបរទេស​ ក៏ដូចជាសក្ដានុភាពនិងបំណងប្រាថ្នានៃភាគីទាំងពីរ។


នាថ្ងៃទី៦ កក្កដា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានទៅសាកសួរសុខទុក្ខស្ថានទូតវៀតណាមប្រចាំរ៉ូម៉ានី ព្រមទាំងជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាមនៅប្រទេសសាមី ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ