04/07/2018 09:42 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh អញ្ជើញជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំរដ្ឋសភាក្រិក

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋក្រិកចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២កក្កដានោះ នារសៀលថ្ងៃទី​២​ ខែកក្កដា​ ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភាក្រិក លោក Nikos Voutsis និងអនុប្រធានរដ្ឋសភា ប្រធាន​សមាគមសមាជិកសភាមិត្តភាពក្រិក-វៀតណាម លោក Georgios Varemenos។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភាក្រិក លោក Nikos Voutsis (រូបថតៈ vov.vn)

ក្នុងជំនួបទាំងអស់នេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានស្នើឲ្យរដ្ឋសភាក្រិកបន្តគាំទ្រការចុះហត្ថលេខានិងអនុម័តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប​ (EU)​និង​វៀតណាម (EVFTA) ដែលរួមចំណែកបង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងវៀតណាមជាមួយសហ ភាពអឺរ៉ុបនិយាយរួមនិងជាមួយក្រិកនិយាយដោយឡែក។

មុននោះ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានអញ្ជើញជួបសវនាការជាមួយប្រធានាធិបតីក្រិក Prokopis Pavlopoulos ឧបនាយករដ្ឋមន្ត្រីសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ Giannis Dragasakis និងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស Nikos Kotzias។ ក្នុងជំនួបនេះ ប្រធានាធិបតីក្រិក បានសង្កត់ធ្ងន់ថា៖ វៀតណាមមានឋានៈអន្តរជាតិនិងតំបន់កាន់តែសំខាន់ ព្រមទាំងអះអាងគាំទ្រការបង្កើនទំនាក់ទំនងលើគ្រប់វិស័យជាមួយ​វៀត​ណាម​។

ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានអញ្ជើញជួបសវនាការជាមួយប្រធានាធិបតីក្រិក Prokopis Pavlopoulos (រូបថតៈ vov.vn)

ក្នុងការជួបជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ក្រិក Giannis Dragasakis ភាគីទាំងពីរបានឯកភាពជម្រុញការផ្លាស់ប្តូរនូវទំនិញជាឧត្តមភាពរបស់ភាគីទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានតម្រូវការ។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតនូវក្របខ័ណ្ឌគតិយុត្តិ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងភាគីទាំងពីរ ក្នុងនោះមានការពិភាក្សាដើម្បីឈានដល់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជៀសវាងការបង់ពន្ធពីរដងនិងកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវសមុទ្រ។

 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញជួបពិភាក្សាជាមួយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ក្រិក Giannis Dragasakis (រូបថតៈ vov.vn)

ក្នុងការពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស លោក Nikos Kotzias ភាគីទាំងពីរបានឯកភាព អនុវត្តប្រកបដោយជោគជ័យនូវអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិកាអំពីទេសចរណ៍វៀតណាម - ក្រិក ដើម្បី​រឹតបន្តឹងកិច្ចសហប្រតិបត្តិការលើវិស័យនេះ។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់នូវសារៈសំខាន់របស់សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ ជាពិសេសគឺការដោះស្រាយជម្លោះដោយសន្តិវិធី គោរពច្បាប់​អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

បន្ទាប់ពីជំនួបពិភាក្សា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសក្រិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការ​ទូត​ ផងដែរ។

មុននោះ នារសៀលថ្ងៃទី១កក្កដា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបសំណេះសំណាលជាកម្មាភិបាលនិងមន្ត្រីស្ថានទូតវៀតណាម តំណាងសហគមន៍ជនវៀតណាមប្រចាំ​នៅក្រិក។

បន្ទាប់ពីសំណើរទស្សនកិច្ចនៅក្រិក ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារីចាប់ពីថ្ងៃទី៣ដល់ថ្ងៃ៧កក្កដា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ