03/07/2018 09:51 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh អញ្ជើញទៅទស្សនាស្ថានទូតវៀតណាមប្រចាំនៅក្រិក

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសក្រិក នាយប់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្ត្រី​វៀត​ណាមនិងជារដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាម លោក Pham Binh Minh បានអញ្ជើញទៅសាកសួរសុខទុក្ខ កម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាម និងតំណាងសហគមន៍វៀតណាម ប្រចាំនៅក្រិក។


ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh អញ្ជើញទៅទស្សនាស្ថានទូតវៀតណាមប្រចាំនៅក្រិក 

លោក Pham Binh Minh បានស្នើឲ្យស្ថានទូតវៀតណាមប្រចាំនៅក្រិកបន្តការលើកកំពស់តួនាទីដែលជាស្ពានត​ភ្ជាប់​រវាងប្រទេសទាំងពីរហើយធ្វើឲ្យបាន ល្អបន្ថែមទៀតនូវការងារកុងស៊ុល សហគមន៍និងតែងតែយកចិត្តទុក​ដាក់​យ៉ាងស៊ីជម្រៅថែមទៀតដល់ប្រជាជនវៀតណាមនៅក្រិកព្រមទាំងថែរក្សា និងពង្រីកនូវអត្តសញ្ញាណវប្បធម៌​​ជាតិនិងកសាងសហគមន៍ប្រកបដោយស្ថេរភាព និងអភិវឌ្ឍន៍ឆ្ពោះទៅមាតុភូមិផងដែរ។ លោក Pham Binh Minh ក៏បានសម្តែងនូវការ ជឿជាក់ថាសមាគមមិត្តភាពក្រិក-វៀតណាមនឹងបន្តគាំទ្រស្ថានទូតវៀតណាម ក្នុង​ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងនូវទំនាក់ទំនងសហប្រតិបត្តិការយ៉ាងយូរអង្វែង ដើម្បី​ផល​ប្រយោជន៍រួមលើគ្រប់វិស័យរវាង វៀតណាមនិងក្រិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ