02/07/2018 07:20 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក

នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Vuong Dinh Hue រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក និងចូលរួមកម្មវិធីភាពជាអ្នកដឹកនាំជាន់ខ្ពស់ឆ្នាំ២០១៨ ហើយចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រេស៊ីលចាប់ពីថ្ងៃ​ទី២ដល់ថ្ងៃទី៣កក្កដា។

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញទស្សនាបន្ទប់ដែលលោកប្រធានហូជីមិញធ្លាប់ធ្វើការពីឆ្នាំ១៩១១ ដល់ឆ្នាំ១៩១៣ (រូបថតៈ baoquocte.vn)

មុននោះ នាថ្ងៃទី៣០ មិថុនា ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអញ្ជើញទស្សនាសណ្ឋាគារ Omni Parker House ជាកន្លែងដែលលោកប្រធានហូជីមិញធ្លាប់ធ្វើការពីឆ្នាំ១៩១១ ដល់ឆ្នាំ១៩១៣ ក្នុងដំណើរស្វែងរកផ្លូវសង្គ្រោះជាតិ  ព្រមទាំងទទួលជួបជាមួយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry។ ក្នុងជំនួបនេះ លោក John Kerry បានអះអាងថា ទោះបីជាក្នុងឋានៈណាក៏ដោយ លោកនឹងបន្តរួមចំណែកទៅក្នុងដំណើការជម្រុញទំនាក់ទំនងវៀតណាម - អាមេរិកជានិច្ច និងសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការអភិវឌ្ឍថាមពលកកើតឡើងវិញ ថាមពលស្អាតសម្រាប់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនិរន្តរភាពរបស់ប្រទេសនីមួយៗ។
លោក Kerry បានចាត់ទុកថា វៀតណាមជាប្រទេសពោរពេញួទៅដោយសក្កានុភាពនិងសម្តែងការត្រៀមជាស្រេចជួយឧបត្ថម្ភ តភ្ជាប់និងចែករំលែកជាមួយវៀតណាមលើវិស័យធានាសន្តិសុខថាមពលបៃតង់និងស្អាត​ផង​​ដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ