27/06/2018 09:31 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue ៖ ​អាមេរិក​គាំទ្រវៀត​ណាម​ឯករាជ្យ​និង​សម្បូររុងរឿង​


 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue ៖ អាមេរិកគាំទ្រវៀតណាមឯករាជ្យនិងសម្បូររុងរឿង 

 ក្នុងដំណើរទស្សន​កិច្ចជាផ្លូវការនៅអាមេរិកចាប់ពីថ្អៃទី២៥ ដ​ល់ទី២៧ ខែមិថុនា នាថ្ងៃទី២៥ ខែមិថុ​នា នៅរដ្ឋធានី Washing​ton D.C. ឧបនាយរកដ្ឋមន្ត្រី​វៀតណា​ម លោក Vuo​ng Dinh Hue បាន​ជួប​ធ្វើការ​ជាមួ​យ​រដ្ឋមន្ត្រីការ​បរទេស​អាមេរិក លោក Mike Pompeo អនុរដ្ឋមន្ត្រីការបរ​ទេស លោក John Su​llivan រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ លោក Steven Mnuchin ឧបការីរងទទួលបន្ទុកស​ន្តិសុជាតិ លោកស្រី Mi​ra Ricardel និង​ព្រឹទ្ធ​សមាជិការ​និងជាសមាជិ​ការជាន់​ខ្ពស់​អនុគណៈ​កម្មាធិការ​ទទួល​បន្ទុក​បញ្ហា​សមុទ្រ​ចំណុះ​គណៈ​កម្មាធិការ​កិច្ច​ការ​យោធាព្រឹទ្ធសភា​​អាមេរិក លោកស្រី Mazie Hirono។ 
 
ក្នុងជំនួបធ្វើការជាមួយ​រដ្ឋមន្ត្រីការបរទេស លោក​ Mike Pompeo និងអនុ​រដ្ឋមន្ត្រី​​ការបរទេសអា​មេរិក លោក John Sullivan ​ឧបនាយករដ្ឋ​មន្ត្រីវៀតណាម លោក Vuong Dinh Hue បាន​អះអាងថា៖ គោលនយោបាយ​មុនក៏ដូច​ជា ក្រោយរបស់វៀតណាមគឺអនុវត្តគោលមាគ៌រ​កិច្ចការបរទេសឯករាជ្យម្ចាស់ការ ​ពហុភាគីបនីយកម្ម សម្បូរ​​បែបភាវូបនីយកម្ម​និងធ្វើសមាហរណកម្មអ​ន្តរជាតិ យ៉ាងសក​ម្ម គោរព​និងត្រៀម​ខ្លួនជាស្រេច​ជំរុញ​ទំនាក់​​ទំនងដៃគូ​លើគ្រប់ជ្រុង ជ្រោយវៀតណាម-​អាមេរិកអភិវឌ្ឍន៍​ស៊ីជម្រៅថែម​ទៀតដើម្បី​ផល​ប្រយោជន៍​ របស់​ប្រជាជននៃប្រទេសទាំងពីរ​ ព្រមទាំង រួមវិភាគទានសំ​រាប់សន្តិភាពស្ថិរភាព​ កិច្ច​សហប្រតិបត្តិការ​និងការ​អភិវឌ្ឍ​ក្នុងតំបន់ និងលើពិភពលោកផងដែរ។ រី​ឯ អ្នកប្រមុខផ្នែកការបរទេសអាមេរិក លោក ​Mike Pompeo បានអះ​អាង​ថា៖ អាមេរិកគោរពទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យ​ជាមួយ វៀតណា​ម ឯកភាព​ជាមួយលោក​ឧបនាយករដ្ឋមន្ត្រីវៀតណាម​ថា៖ ភាគីទាំងពី​រ គប្បី​សហប្រតិបត្តិការ​និង​ជំរុញ​ទំនាក់​ទំនង​ទ្វេភាគីដោយ​ឈរលើមូលដ្ឋានដែល ភាគីទាំងពី​របានឯកភាព ​ហើយវាយ​តំលៃខ្ពស់​ចំពោះការ​អភិវឌ្ឍយ៉ាង​ខ្លាំង​ តួនាទី និងឋានៈរបស់វៀតណាមក្នុងតំបន់ រួម​ជាមួយ អត្ថន័យនៃដំណើរទស្សនកិ​ច្ច​របស់ ឧបនាយ​រដ្ឋ​មន្ត្រី Vuong Dinh Hue នៅអាមេរិ​ក។​

រដ្ឋមន្ត្រីនិង​អនុរដ្ឋមន្ត្រីការបរទេសអាមេរិកសុទ្ធតែសម្តែងការគាំទ្រប្រទេស វៀតណាម​ខ្លាំងមាំមួន​ឯករាជ្យ​វិបុល​ភាព​​មួយ រួម​វិភាគទានរក្សាសុខសន្តិភាពស្ថិរ ភាព​នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើ​យត្រៀមខ្លួន​ជាស្រេច​សហប្រតិបត្តិ​​ការជាមួយ វៀតណាមលើបញ្ហាដែលភាគីទាំងពី​រយកចិត្តទុកដាក់ដូចគ្នា។​ ភាគីទាំងពីរក៏បាន អះ​អាងចែក​រំលែក​ផលប្រយោជន៍រួមក្នុងការ​អភិវឌ្ឍគោរពច្បាប់អន្តរជា​តិនៅ តំបន់មហាសមុទ្រ​ឥណ្ឌា-អាស៊ីប៉ាស៊ីហ្វិក​ ដោះស្រាយបណ្ដាជំលោះដោយសន្តិ វិ​ធី សមស្របនឹងច្បាប់អន្តរជា​តិ ក្នុងនោះ មានអនុ​សញ្ញា​ អ.ស.ប.​ ស្តីពីច្បាប់ សមុទ្រឆ្នាំ ១​៩៨២  គោរពដ៏ពេញលេញដំណើរការ​ទូតនិងគត្តិយុត្តិគ្រប់ជាន់​ថ្នាក់ អនុវត្ត​ដ៏ពេញ​លេញសេចក្តី​ថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគី​នានាលើសមុទ្រ ខាងកើត ​(DOC) ហើយគាំទ្រ​ការចុះ​ហត្ថលេខា​លើក្រមប្រតិបត្តិ​អំពីសិលធម៌ សំរាប់ភាគីនានា​លើសមុទ្រខាងកើត (COC​) ប្រកប​ដោយ​ប្រសិទ្ធភាព​និងជាក់​ ស្តែង។ ផ្លាស់ប្តូរមតិអំពីបញ្ហាតំបន់ផ្សេងៗទៀត វៀតណាមស្វា​គមន៍លទ្ធផលនៃ ការ​ចរចាកំពូល​អាមេរិក​- ស.ប.ប.ក. នាថ្ងៃទី ១២ មិថុនា ​ព្រមទាំង ត្រៀមខ្លួន​ជា ស្រេចនិង​គាំទ្ររាល់​ការខំ​ប្រឹង​ប្រែង​ដែល​មាន​​ចរិតលក្ខណៈ​ស្ថាបនា ដោះស្រាយ ការខ្វែងគំនិតតា​មរយៈការសន្ទនា រួ​មចំណែក​យ៉ាង​សកម្ម​ក្នុង​សន្តិភាព​ស្ថិរភាព​ លើឧបទ្វីប​កូរ៉េ។


ក្នុងជំនួបចរចាជាមួយរដ្ឋមន្ត្រីហិ​រញ្ញវត្ថុអាមេរិក លោក  S​teven Mnuchin ឧបនាយរដ្ឋមន្ត្រីវៀតណាម ​លោក Vuong Dinh​ Hue បានអះអាងថា៖ វៀតណា​មជានិច្ច​កាល​គោរព​ឱកាស​សហប្រតិបត្តិការ​សេដ្ឋកិច្ចហិរញ្ញ​វត្ថុជា​មួយ ​អាមេរិក ហើយស្នើឲ្យក្រសួងហិរញ្ញវត្ថុអា​មេរិកបង្កើតឡើងកាណាល់ការ​សន្ទនា ជាមួយ​ក្រសួងហិរញ្ញវត្ថុ​វៀតណាម​និងក្រសួង​ផ្នែកពាក់ព័ន្ធដើម្បីឲ្យមានព័​ត៌មាន ដ៏​គ្រប់​គ្រាន់​ពេល​ដែល​វាយ​តំលៃអំពី​ទំនាក់​ទំនង​ពាណិជ្ជកម្ម​និង​គោលនយោ បាយកប្តូររូបីយប័ណ្ណរបស់​វៀតណាម យកចិត្តទុកដាក់ជំ​រុញការ​សម្រេចបែបបទ ​អនុម័ត​លើកិច្ចព្រម​ព្រៀង​ទ្វេភាគីស្តីពីការជៀសវាងដាក់ព​ន្ធ ២ ដង ព្រមទាំ​ង ទប់ស្កាត់​ការលួចពន្ធ​ចំពោះ​ចំណូល​ (DTA) ចាប់ផ្តើមឡើងវិញការខ្ចី​ ODA សំរាប់ វៀតណាមនិ​ងកម្ម​វិធីជួយ​ឧបត្ថម្ភ​តាម​រយៈ​អង្គការ​ក្រៅរ​ដ្ឋាភិបាល​ផង​ដែរ។

ក្នុងជំនួប​ជាមួយឧបការីរងទទួលបន្ទុកសន្តិសុ​ជាតិ លោកស្រី Mira​ Ricardel លោក Vuong Dinh Hue បានអះ​អាងថា​៖ ប្រទេស​វៀតណាមខ្លាំងមាំមួនឯករាជ្យ បន្ត​កែទម្រង់និង​ធ្វើសមាហរណកម្ម​អន្តរជាតិ​ប្រកប​ដោយ​ជោគជ័យ​ដែល ​កាន់តែដើរតួនាទីសំខាន់ថែមទៀតក្នុ​ងអាស៊ាននិងតំបន់ គឺនាំមកនូវ​ផលប្រយោជ ន៍​សំរាប់អាមេរិក​ក្នុងការអនុវត្ត​គោលនយោបាយតំបន់​។ រីឯខ្លួនវិ​ញ លោកស្រីMira Rica​rdel បានឲ្យដឹ​ងថា​៖ អាមេរិក​គោរពច្បាប់​អន្តរជាតិសន្តិសុខ និងសុវត្ថិ ភាពនាវាចរណ៍និងអាកា​សចរណ៍លើសមុទ្រខាង​កើត គាំទ្រដោះ​ស្រាយនិងវាយ តំលៃខ្ព​ស់ចំពោះការគាំទ្រ​របស់​វៀត​ណាម ចំពោះការ​ខំប្រឹង​ប្រែង​នៃប្រធានាធិបតីះ​អាមេរិក​ក្នុងការលុប​បំបាត់នុយ​ក្លេអ៊ែរលើឧបទ្វីបកូរ៉េ​។

​ថ្លែងមតិនៅជំនួបជាមួយព្រឹទ្ធសមាជិការ​អាមេរិក និងជាសមាជិការ​ជាន់ខ្ពស់​​អនុគណៈកម្មាធិការ​ទទួលបន្ទុក​បញ្ហាសមុទ្រ​ចំណុះគណៈកម្មាធិការកិច្ចការយោធា ព្រឹទ្ធសភា​អាមេរិក លោកស្រី Mazie Hirono ឧបនាយរដ្ឋ​មន្ត្រី Vuong Dinh Hue បានស្នើឲ្យរដ្ឋសភាអា​មេរិកបង្កើនថែមទៀត​ទំនាក់​ទំនងពាណិជ្ជកម្មទ្វេភាគី ​ ឲ្យបានខ្លាំង​ក្លា។ ​រីឯខ្លួនវិញ ព្រឹទ្ធសមាជិកា​រ Mazie Hirono បានអះអាងថា៖​ វៀតណាម​ដើរតួនាទី​សំខាន់​ក្នុងគោល​នយោបាយ​របស់អាមេរិក ក្នុងតំបន់អាស៊ី- ប៉ាស៊ីហ្វិកលើគ្រប់វិស័យ ពិ​សេសគឺសេដ្ឋកិច្ច​ពាណិជ្ជកម្ម​និងការ​ជំនះពុះ​ពារលើ ​ផលវិបាកដោយសង្គ្រាម ជំរុញកិច្ចសហ​ប្រតិបត្តិការវាងរដ្ឋសភា​រវាង​ប្រទេសទាំង ពីរក៏ដូច​ជាបង្កើន​ការរួមវិភាគ​ទានក្នុងសុខសន្តិភាពស្ថិរភាពកិ​ច្ចសហប្រតិបត្តិការ ​និងការ​អភិវឌ្ឍ​ក្នុង​តំបន់​និង​លើពិភពលោក​ផងដែ​រ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ